ព័ត៌មានជាតិ

៣ខែ ដើមឆ្នាំ២០១៦ វិស័យសំណង់ មានការកើនឡើងរហូតដល់ជា២ភាគរយ

សភាពាណិជ្ជកម្មសហភាពអឺរ៉ុប (Eruocham) បានសហការជាមួយសមាគម អ្នកសាងសង់កម្ពុជា នៅព្រឹកថ្ងៃទី៦ ខែឧសភា ឆ្នាំ២០១៦ បានរៀបចំវេទិការ សំណង់ស្តីពីសុខមាលភាពនិងសុវត្ថិភាព ក្នុងវិស័យសំណង់ នាពេលបច្ចុប្បន្ននិងទៅអនាគត ដោយសារប្រទេសកម្ពុជាវិស័យសំណង់កំពុងមានការីកចំរើនយ៉ាងខ្លាំងពិសេសអគារខ្ពស់កំពុងតែលេចឡើងយ៉ាងសម្បូរបែប។

លោក ប៉ែនសុផល រដ្ឋលេខាធិការក្រសួងរៀបចំដែនដីនគររូបនីយកម្មនិងសំណង់ បានបង្ហាញថា ក្នុងរយៈពេល៣ខែ ដើមឆ្នាំ២០១៦ វិស័យសំណង់ មានការកើនឡើងរហូតដល់ ២,៥៧ ភាគរយ បើធៀបនិងរយៈពេលដូចគ្នាក្នុងឆ្នាំ២០១៥ កន្លងទៅ។

ដោយផ្អែកលើការវិវត្ត នៃវិស័យសំណង់បែបនេះ ក្រសួងបានរៀបចំឲ្យមានក្រមសំណង់ ហើយបច្ចុប្បន្ន បានរៀបចំនូវ សេចក្តីព្រៀងនេះ បានមួយចំនួន ហើយកំពុងបន្តពិនិត្យ និងពិភាក្សា លំអិតបន្ថែម ដើម្បីឈានទៅបញ្ចប់ ហើយសេចក្តីព្រាងច្បាប់គ្រប់គ្រងសំណង់នេះដែរក៏គ្រោងនឹងដាក់ជូនរាជរដ្ឋាភិបាលពិនិត្យនៅមុនដំណាច់ឆ្នាំ២០១៦នេះ។

បន្ទាប់ពីក្រមនេះចេញប្រើប្រាស់ជាធរមានក្រសួងនឹងមានវិធានការណ៍យ៉ាងម៉ឺងម៉ាត់ ចំពោះសំណង់ទាំងឡាយណា ដែលមិនគោរពតាមគោលការណ៍ និងបទបញ្ញតិ នៃក្រមសំណង់ដែលបានកំណត់៕

Build060516 (1) Build060516 (2) Build060516 (3)

មតិយោបល់