ព័ត៌មានអន្តរជាតិ ព្រឹត្តិការណ៍ សំខាន់ៗ

ខ្យល់កួចវាយប្រហារនៅឥណ្ឌូនេស៊ី បំផ្លាញផ្ទះជិត ៣០០ ខ្នង ស្លាប់ និងរបួស ១២ នាក់

ឥណ្ឌូនេស៊ីៈ អ្នកនាំពាក្យទីភ្នាក់ងារគ្រោះមហន្តរាយជាតិ លោក Suptopo Purwo Nugroho នៅព្រឹកថ្ងៃសុក្រនេះ បានឲ្យដឹងថា គ្រោះធម្មជាតិខ្យល់កួច បានវាយប្រហារនៅខេត្ត Yogyakarta និង East Java ក្នុងប្រទេសឥណ្ឌូនេស៊ី ដោយបានបណ្តាលឲ្យមនុស្ស ២នាក់បាត់បង់ជីវិត និង ១០ នាក់ទៀតរងរបួស ខណៈដែលផ្ទះជិត ៣០០ ខ្នង ត្រូវបានបំផ្លាញ និងហេដ្ឋារចនាសម្ព័ន្ធ រងការខូចខាត។ នេះបើយោងតាមរយៈ សារព័ត៌មានចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃទី៦ ខែមករា ឆ្នាំ២០១៧។

ខ្យល់កួចដ៏ខ្លាំងនេះ បានកាត់ផ្ដាច់ប្រព័ន្ធអគ្គិសនី និងដួលរលំដើមឈើជាច្រើន នៅក្នុងស្រុក Sleman និងស្រុក Jember ។

ពាក់ព័ន្ធនឹងគ្រោះមហន្តរាយនេះដែរ ទីភ្នាក់ងារមន្រ្តីគ្រោះមហន្តរាយក្នុងតំបន់ មិនទាន់អាចធ្វើការវាយតម្លៃពីផលប៉ះពាល់បាននៅទ្បើយទេ៕

មតិយោបល់