ព័ត៌មានជាតិ

ទាស់ពាក្យសម្តី ទាញប៉័ងតោដេញកាប់ថៅកែរោងចក្របណ្តាលឲ្យរងរបួស

ភ្នំពេញៈ បុរសជនជាតិចិនម្នាក់ ខឹងថៅកែរោងចក្ររឿងធ្វើម៉ូតខោអាវ ទាស់សម្តីគ្នាមួយប្រាវ ទាញប៉័ងតោ មកកាប់ទៅលើថៅកែរោងចក្រ បណ្តាលឲ្យរបួសតែមិនធ្ងន់ធ្ងរដល់ថ្នាក់បាត់បង់ជីវិតនោះទេ។

ហេតុការណ៍ភ្ញាក់ផ្អើលខាងលើនេះបានកើតឡើកាលពីព្រលប់ថ្ងៃទី៥ ខែមករា ឆ្នាំ២០១៧ ស្ថិតនៅក្នុងហាងកាហ្វេមួយកន្លែង ក្នុងបុរីញូវថោន ភូមិព្រៃទា សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

បើតាមប្រភពព័ត៌មានបានឲ្យដឹងថា ជនរងគ្រោះខាងលើ មានឈ្មោះ ម៉ា វៃម៉ាន់ ភេទប្រុស អាយុ៣០ឆ្នាំ មុខរបរថៅកែរោងចក្រមួយកន្លែង នៅសង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ ស្នាក់នៅសង្កាត់ផ្សារអូរឫស្សីទី២ ខណ្ឌ៧មករា រាជធានីភ្នំពេញ។ ចំណែកជនបង្កមានឈ្មោះ ជាំង ជីងលុន ជនជាតិចិន មុខរបរជាអ្នកណែនាំ ខោអាវរោងចក្រ។

ប្រភពដដែលបានបន្តឲ្យដឹងថា នៅមុនពេលកើតហេតុ បុរសខាងលើបានមកផឹកកាហ្វេ នៅហាងដែលមានយីហោ ធាន ធាន ជាកន្លែងកើតហេតុ ដើម្បីពិភាក្សារឿងខោអាវ ដែលត្រូវកម្ម៉ុង ពេលនោះជនជាតិចិនបានសួរថា អាវដែលណែនាំនោះយ៉ាងម៉េចហើយ? លោកថៅកែឯង គេចពីខ្ញុំពីបីថ្ងៃហើយ ស្រាប់តែបានប៉ះពាក្យសម្តីគ្នាមួយប្រាវ ជនបង្កក៏បានចាប់ជនរងគ្រោះក្របួចកអាវ បោកទៅនឹងដី រត់ទៅទាញប៉័ងតោកាប់លើជនរងគ្រោះបន្ថែមទៀតបណ្តាលឲ្យរងរបួសស្រាល។ ក្រោយពេលបង្កហេតុរួចនោះ ជនបង្កបានរត់ឡើងលើរថយន្តរបស់គ្នីគ្នា ជិះទៅបាត់តែម្តង ។

ក្រោយពីកើតហេតុជនរងគ្រោះបានត្រឹមតែមកដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍រដ្ឋបាលសង្កាត់ចោមចៅ ដើម្បីតាមនីតិវិធីច្បាប់៕

https://youtu.be/l9i1tAHtMM8

មតិយោបល់