ព័ត៌មានអន្តរជាតិ ព្រឹត្តិការណ៍ សំខាន់ៗ

ករណីបាញ់ប្រហារមួយនៅជប៉ុន ម្នាក់ស្លាប់ និង៣នាក់ទៀតរងរបួស

ជប៉ុនៈ បើតាមប៉ូលិសនៅព្រឹកថ្ងៃចន្ទនេះ បាននិយាយថា បុរសម្នាក់បានស្លាប់ និងបីនាក់ផ្សេងទៀតរងរបួស ដោយសារការបាញ់ប្រហារនៅក្រុមហ៊ុនសំណង់មួយ ក្នុងតំបន់ Wakayama ភាគខាងលិចប្រទេសជប៉ុន ។ នេះបើយោងតាមរយៈ សារព័ត៌មានចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃទី២៩ ខែសីហា ឆ្នាំ២០១៦។

ការវាយប្រហារនេះ តាមរបាយការណ៍បានឲ្យដឹងថា ខ្មាន់កាំភ្លើងមានអាយុចន្លោះពី ៤០ និង ៦០ ឆ្នាំ បានដកកាំភ្លើងពីកាបូបរបស់គាត់ អំទ្បុងពេលការចរចាជាមួយជនរងគ្រោះទាំងបួននាក់ រួចក៏ចាប់ផ្តើមបាញ់តែម្ដង។

មកទល់ពេលនេះ ប៉ូលិសកំពុងស្វែងរកខ្មាន់កាំភ្លើង និងបានចេញការព្រមានដល់ប្រជាជន ក្នុងស្រុកឲ្យមានការប្រុងប្រយ័ត្ន៕

មតិយោបល់