ព័ត៌មានអន្តរជាតិ ព្រឹត្តិការណ៍ សំខាន់ៗ

ពួកសកម្មប្រយុទ្ធជិត ២០០ នាក់ ទម្លាក់អាវុធចុះ មកចូលរួមជាមួយកងទ័ពស៊ីរី

ស៊ីរីៈ ពួកសកម្មប្រយុទ្ធប្រមាណជា ២០០ នាក់ មកពីភូមិជាច្រើននៅភាគនិរតីជាយរដ្ឋធានីដាម៉ាស ប្រទេសស៊ីរី បាននាំគ្នាទម្លាក់អាវុធចុះ និងសុំចូលរួមជាមួយកងទ័ពស៊ីរី។ នេះបើយោងតាមរយៈ សារព័ត៌មានចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃទី៦ ខែមករា ឆ្នាំ២០១៧។

ប្រធានគណៈកម្មាធិការផ្សះផ្សា ក្នុងតំបន់នៅជនបទ លោក Mou’men Jarida បាននិយាយថា «ពួកសកម្មប្រយុទ្ធមកពីភូមិ Beit Saber, Beit Tima, Saasaa al-Gharbiyeh, Hassno and Kafar Hour បានប្រគល់អាវុធរបស់ពួកគេទៅឲ្យអាជ្ញាធរ និងបានសន្យាថា មិនចូលរួមក្នុងទង្វើណាមួយ ដែលបង្កផលប៉ះពាល់ដល់សន្តិសុខប្រទេសកំណើតទ្បើយ»។

លោក Jarida បានកត់សម្គាល់ថា ដំណើរការផ្សះផ្សាជាតិ នៅតាមមូលដ្ឋាននឹងឆាប់ ត្រូវបានអនុវត្តនៅផ្នែកភាគខាងត្បូង និងភាគខាងលិចនៃខេត្ត Quneitra និងភាគខាងត្បូងខេត្ត Dara’a ។

ដំណើរការផ្សះផ្សាជាតិនេះដែរ ជាផ្នែកមួយនៃគោលនយោបាយរបស់រដ្ឋាភិបាលស៊ីរី ដើម្បីបង្កើនការសន្ទនារវាងជាតិសាសន៍ខ្លួនឯង ក្នុងការដោះស្រាយវិបត្តិនៅក្នុងប្រទេស។

គួរបញ្ជាក់ដែរថា នៅក្នុងដំណើរការនេះ ត្រូវបានគេរំពឹងទុកថា នឹងមានពួកសកម្មប្រយុទ្ធជិត ១.២០០ នាក់ ព្រមទម្លាប់អាវុធរបស់ពួកគេ ដើម្បីចុះចូលជាមួយកងកម្លាំងរដ្ឋាភិបាល ៕

មតិយោបល់