ព័ត៌មានបច្ចេកវិទ្យា

ស្ងាត់ៗ Xioami ក្លាយជាក្រុមហ៊ុនស្មាតហ្វូនធំជាងគេបំផុតនៅឥណ្ឌា

ក្រុមហ៊ុន Xioami បានប្រកាសថា ខ្លួនជាក្រុមហ៊ុនលក់ស្មាតហ្វូនធំជាងគេបំផុតនៅក្នុងប្រទេសឥណ្ឌា ជាមួយប្រាក់ចំណូលហក់ឡើងដល់ជាង ១ លាន ក្នុងឆ្នាំ ២០១៦។ នេះបើតាមប្រមុខក្រុមហ៊ុនប្រចាំតំបន់ គឺលោក Manu Kumar Jain ថ្លែងឡើងនៅថ្ងៃព្រហស្បត្តិ៍មិ្សលមិញ។

ក្រុមហ៊ុនផលិតស្មាតហ្វូនរបស់ចិនដែលទើបឈានជើងចូលទីផ្សារស្មាតហ្វូនប្រទេសឥណ្ឌា ក្នុងឆ្នាំ ២០១៤ មួយនេះ ទើបបានក្លាយខ្លួនជាក្រុមហ៊ុនស្មាតហ្វូនធំបំផុតលំដាប់លេខបីនៅប្រទេសឥណ្ឌា នាត្រីមាសទី ៣ ឆ្នាំ ២០១៦ ដោយលក់ស្មានហ្វូនបានជាង ២ លានគ្រឿង កើន ១៥០% ធៀបនឹងត្រីមាសដដែលក្នុងឆ្នាំ ២០១៥។

 

ទូរស័ព្ទដៃក្រុមហ៊ុន Xioami ម៉ូដែលមួយចំនួន ដូចជា Redmi 3S តម្លៃ ១០០ ដុល្លារ និង Redmi 3S Prime តម្លៃ ១៣០ ដុល្លារ គឺមានប្រជាប្រិយខ្លាំងនៅក្នុងទីផ្សារឥណ្ឌា ជាពិសេសគឺ Redmi Note 3 ដែលបំពាក់អេក្រង់ Full HD ទំហំ ៥.៥ អីុញ កាមេរ៉ាក្រោយ ១៦ មេហ្គាភិចសែល និងថ្មថាមពល ៤,០៥០ mAh តែម្តង ដោយក្រុមហ៊ុនបានប្រកាសថា វាលក់បានដល់ជាង ២.៣ លានគ្រឿង ក្នុងរយ:ពេលតែ ៦ ខែប៉ុណ្ណោះ៕

ប្រភពព័ត៌មាន៖ mashable

 

មតិយោបល់