ព័ត៌មានអន្តរជាតិ ព្រឹត្តិការណ៍ សំខាន់ៗ

First News: បំផ្ទុះគ្រាប់បែកអត្តឃាតវិហារអ៊ីស្លាម សម្លាប់មនុស្ស៤នាក់ នៅទីក្រុង Medina អារ៉ាប៊ីសាអូឌីត

អារ៉ាប៊ីសាអូឌីត: មានហេតុការណ៍បំផ្ទុះគ្រាប់បែកអត្តឃាតសម្លាប់មនុស្ស៤នាក់ នៅទីក្រុង Medina អារ៉ាប៊ីសាអូឌីត នៅជិតវិហារអ៊ីស្លាមរបស់ព្យាការីមួយដែលជាតំបន់ពិសិដ្ឋបំផុតរបស់សាសនាអ៊ីស្លាម។ នេះបើយោងតាមការចេញផ្សាយដោយ BBC នៅមុននេះ នាថ្ងៃទី០៥ កក្កដា ឆ្នាំ២០១៦នេះ។

វិហារអ៊ីស្លាមនេះគឺជាកន្លែងបញ្ចុះសពរបស់ព្យាការី Muhammad ហើយ Medina គឺជាទីក្រុងធំទីពីរ បន្ទាប់ពីសាសនាអ៊ីស្លាមពិសិដ្ឋបំផុតនៅក្នុង រដ្ឋធានី Mecca ។ ការវាយប្រហារបំផ្ទុះគ្រាប់បែកខាងលើនេះ វាបានកើតឡើងជាលើកទី៣ហើយ ក្នុងរយៈពេល២៤ម៉ោង កាលពីព្រឹកថ្ងៃចន្ទ រហូតមកដល់ពេលព្រឹកថ្ងៃអង្គារ៍នេះ។ ដោយឡែក មិនទាន់មានសេចក្តីរាយការណ៍មកលម្អិតថាតើមានមនុស្សស្លាប់និងរងរបួសប៉ុន្មាននាក់ឲ្យពិត ប្រាកដនៅឡើយទេ ប៉ុន្តែព័ត៌មានបឋមបានរាយការណ៍មកថា មានមនុស្សស្លាប់៤នាក់។

កាលពីដំបូងឡើយ មានករណីបំផ្ទុះគ្រាប់មួយបានវាយប្រហារនៅជាយទីក្រុង Qatif ។ Qatif គឺជាផ្ទះរបស់ជនជាតិភាគតិចអ៊ីស្លាម Shia ដែលការបំផ្ទុះនោះ វាបានបង្ហាញខ្លួនឡើងដើម្បីកំណត់គោលដៅវិហារមូស្លីមនិកាយស៊ីអ៊ីត៕

https://youtu.be/WvIaymZ4gEE

មតិយោបល់