ព័ត៌មានអន្តរជាតិ ព្រឹត្តិការណ៍ សំខាន់ៗ

First News: ភ្លើងឆេះព្រៃនៅកាណាដាបន្តរាលដាល បង្ខំឲ្យមនុស្សជិត ៩ម៉ឺននាក់ចាកចេញពីខេត្ត Alberta

កាដាណាៈ ភ្លើងឆេះព្រៃនៅកាណាដាបន្តរាលដាល បង្ខំឲ្យមនុស្សជិត ៩ម៉ឺននាក់ ចាក់ចេញពីខេត្ត Alberta ប៉ុន្តែភ្លើងឆេះព្រៃនេះ នឹងអាចបន្តទៅដល់ខេត្ត Saskatchenwan។

រដ្ឋមន្រ្តីក្រសួងសុវត្ថិភាពសាធារណៈកាណាដា លោក Ralph John Goodale បានមានប្រសាសន៍ថា បរិយាកាសស្ងួត និងមានខ្យល់យ៉ាងខ្លាំង ដែលជាហេតុបង្កឱ្យមានគ្រោះអគ្គិភ័យ ដោយបានឆាបឆេះយ៉ាងខ្លាំង រហូតដល់ទៅចម្ងាយ ១.៥៦០គីឡូម៉ែត្រការ៉េ បន្ទាប់ពីប៉ុន្មានថ្ងៃមុនវាបំផ្លាញទីក្រុង Fort McMurray ។

លោកបានប្រាប់អ្នកកាសែតថា ស្ថានភាពគ្រោះថ្នាក់នេះ នៅតែមិនអាចទាយទុកជាមុនបាន ដូច្នេះវាមានលទ្ធភាពនៃការធ្លាក់ចុះ នៅក្នុងសីតុណ្ហភាព និងឱកាសតិចតួចនៃភ្លៀងធ្លាក់នៅដើមសប្តាហ៍ក្រោយ។

កាលពីពេលកន្លងទៅថ្មីៗនេះ ប្រជាពលរដ្ឋកាណាដាប្រមាណ ៨ម៉ឺន ៨ពាន់នាក់ ត្រូវបានជម្លៀសចេញពីលំនៅឋាន ហើយវាបានបំផ្លាញ ហេដ្ឋារចនាសម្ព័ន្ធយ៉ាងហោចណាស់ចំនួន ១ពាន់ ៦០០កន្លែង។ ម៉្យាងវិញទៀត បានបំផ្លាញទំហំទឹកប្រាក់អស់ច្រើនលានដុល្លារអាមេរិក ផងដែរ៕

aaaa bbb qqqq

មតិយោបល់