ព័ត៌មានជាតិ

Update: អគ្គិភ័យឆាបឆេះ កំពង់ផែ នៅកោះរុង ត្រូវបានសមត្ថកិច្ចអន្តរាគមន៍ដោយប្រើម៉ូទ័រ មូបទឹក បាញ់ពន្លត់ប៉ុណ្ណោះ

ព្រះសីហនុ: ស្នងការខេត្តព្រះសីហនុ ឧត្តមសេនីយ៍ទោ ជួន ណារិន បានប្រាប់ Post News មុននេះបន្តិចថា ពេលនេះ មានអគ្គិភ័យឆេះ ផែទូកទេសចរណ៏របស់ក្រុមហ៊ុនកោះរ៉ុងដាយវរ័សេនធរ របស់លោក សេង ហួរលាង ចៅសង្កាត់រងទី២ កោះរ៉ុង ខណៈសមត្ថកិច្ចកំពងុអន្តរាគមន៍ដោយប្រើម៉ូទ័រ មូបទឹក បាញ់ពន្លត់ទៅតាមលទ្ធភាព ថ្ងៃទី៨ ខែឧសភា ឆ្នាំ២០១៦នេះ។

លោក ជួន ណារិន បន្តថា ករណីអគ្គិភ័យនេះ គឺបណ្តាលមកការឆេះសំរាម នៅក្បែរនោះ ហើយបន្តទៅឆេះកំពង់ផែ។ បច្ចុប្បន្ន គឺគ្រាន់តែបាញ់ទប់ស្កាត់ ដើម្បីកុំឲ្យរាលដាលទៅកន្លែងផ្សេង ព្រោះទីតាំងនេះ គ្មានទ្បានទឹកទេ។

លោកបញ្ជាក់ថា ករណីនេះមិនមានបណ្តាលប៉ះពាល់ដល់ មនុស្សទេ ជាពិសេសភ្ញៀវទេសចរណ៍ ផែនេះនៅលើទឹក ជារោងមានអាហារដ្ឋាន, បារ និង ក្រុមហ៊ុនមុជទឹក នៅដាច់ពីផ្ទះប្រជាពលរដ្ឋ៕

photo_2016-05-08_16-41-58photo_2016-05-08_16-41-56photo_2016-05-08_17-07-57 photo_2016-05-08_17-08-01 photo_2016-05-08_17-07-59photo_2016-05-08_17-18-57

មតិយោបល់