អ៊ីរ៉ាក់ៈ ប្រភពពីប៉ូលិស និងមន្ទីរពេទ្យ នៅថ្ងៃចន្ទនេះ បាននិយាយថា យ៉ាងហោចណាស់មនុស្ស ១៨ នាក់ ត្រូវបានសម្លាប់ និង ៣៥ នាក់ទៀតរងរបួស ដោយសារការបំផ្ទុះគ្រាប់បែក ក្នុងរថយន្តមួយ នៅទីប្រជុំជន Sadr City ក្នុងទីក្រុងបាដាដ។ នេះបើយោងតាមរយៈ សារព័ត៌មាន AP ចេញផ្សាយនៅថ្ងៃទី ២ខែមករា ឆ្នាំ២០១៧។
ពាក់ព័ន្ធនឹងការវាយប្រហារនេះដែរ ពុំទាន់មានការអះអាងទទួលខុសត្រូវ ដោយក្រុមណានៅទ្បើយទេ ប៉ុន្តែជាញឹកញាប់តំបន់ដែលមានជនស៊ីវិលច្រើននេះ តែងតែជាគោលដៅវាយប្រហាររបស់រដ្ឋអ៊ីស្លាម ក្រោយពីតំបន់ភាគខាងជើង និងភាគខាងលិចនេះ ឈប់ស្ថិតនៅក្រោមការកាន់កាប់របស់ពួក ISIS តាំងពីឆ្នាំ២០១៤ មក។
គួរបញ្ជាក់ដែរថា គ្រាប់បែកបីហើយ បានផ្ទុះនៅទូទាំងទីក្រុងនេះ កាលពីថ្ងៃសៅរិ៍ ដោយបានសម្លាប់មនុស្ស ២៩ នាក់ និងការវាយប្រហារមួយទៀត នៅប៉ុស្តិ៍ត្រួតពិនិត្យ ក្នុងទីក្រុង Najaf កាលពីថ្ងៃអាទិត្យ បានសម្លាប់ប៉ូលិស ៧ នាក់ផងដែរ៕
មតិយោបល់