ព័ត៌មានអន្តរជាតិ ព្រឹត្តិការណ៍ សំខាន់ៗ

ដោយសារអាកាសធាតុក្ដៅខ្លាំង មនុស្សជិត ២០០ នាក់កំពុងស្ថិតក្នុងមន្ទីរពេទ្យនៅប្រទេជប៉ុន

ជប៉ុនៈ បើតាមទិន្នន័យរបស់ទីភ្នាក់ងារ គ្រប់គ្រងគ្រោះមហន្តរាយ ក្នុងប្រទេស បានឲ្យដឹងថា នៅក្នុងប៉ុន្មានសប្តាហ៍កន្លងមកនេះ មនុស្សចំនួនជាង ១៨០ នាក់ ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យ ដោយសារអាកាសធាតុក្ដៅខ្លាំង។ នេះបើយោងតាមរយៈ សារព័ត៌មានបរទេស ចេញផ្សាយនៅថ្ងៃទី៩ ខែឧសភា ឆ្នាំ២០១៦។

ក្នុងចំណោមពួកគេ ដែលត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យ ក្នុងនោះមានម្នាក់ ត្រូវបានស្លាប់ និង ៦នាក់ទៀត កំពុងស្ថិតក្នុងសា្ថនភាពធ្ងន់ធ្ងរ ដោយសារអាកាសធាតុក្ដៅខ្លាំង នៅក្នុងប្រទេស។

ក្នុងគ្រាដែលសីតុណ្ហភាព នៅក្នុងប្រទេសជប៉ុន បានកើនឡើងខុសប្រក្រតី បានបណ្ដាលឲ្យរងផលប៉ះពាល់យ៉ាងខ្លាំង ដល់សុខភាព និងជីវិតរស់នៅរបស់ប្រជាជនរាប់សិបនាក់ផងដែរ។

បើតាមអាជ្ញាធរ បានដឹងថា សីតុណ្ហភាពក្នុងប្រទេស ដែលវាស់នាពេលបច្ចុប្បន្ននេះ គឺមានចំនួនលើសពី ៣៥ អង្សាសេឯណ្ណោះ៕

photo-1-14627257999651022558477 fanning-yourself-japan-326x159

មតិយោបល់