ព័ត៌មានអន្តរជាតិ ព្រឹត្តិការណ៍ សំខាន់ៗ

លោក អូបាម៉ា  នឹងធ្វើដំណើរទស្សនកិច្ច ជាផ្លូវរដ្ឋ នៅ ជប៉ុន ជាលើកដំបូង ក្នុងប្រវត្តិសាស្ត្រ អាមេរិក

អាមេរិក: ប្រភពព័ត៌មាន ពីសេតវិមានសហរដ្ឋអាមេរិក បានឲ្យដឹងនៅថ្ងៃទី១០ ឧសភានេះ ថា ប្រធានាធិបតី ជិតចប់អាណត្តិរបស់អាមេរិក លោក អូបាម៉ា នឹងធ្វើដំណើរទស្សនកិច្ចជាផ្លូវរដ្ឋ ទៅកាន់ទីក្រុង ហ៊ីរ៉ូស៊ីម៉ា ប្រទេសជប៉ុន នាចុងខែឧសភានេះ។

ដំណើរទស្សនកិច្ចនេះ អាចចាត់ទុកជាដំណើរទស្សនកិច្ច ជាលើកដំបូង នៅក្នុងប្រវត្តិសាស្ត្ររបស់អាមេរិក ទៅកាន់ទីក្រុង ហ៊ីរ៉ូស៊ីម៉ា ស្ថិតនៅប្រជុំកោះ ហុនស៊ូ (Honshu) ដែលជាកន្លែង ទម្លាក់គ្រប់បែកប្រល័យលោក នាសម័យសង្គ្រាមលោក លើកទី២ ដោយអាមេរិក ដែលធ្វើឲ្យប្រជាពលរដ្ឋជប៉ុន ស្លាប់ប្រមាណជាង ១៤ម៉ឺននាក់ និងបានបំផ្លាញហេដ្ឋារចនាសម្ព័ន្ធ យ៉ាងច្រើនបំផុត។

សូមបញ្ជាក់ថា លោក អូបាម៉ា នឹងទៅគោរពវិញ្ញាក្ខន្ធជនរងគ្រោះ ដែលបានស្លាប់ក្នុងសម័យសង្រ្គាម ចំពោះទង្វើ ដ៏អាក្រក់របស់អាមេរិក៕

president-obama-ap1image

មតិយោបល់