អាមេរិកៈ រដ្ឋមន្ត្រីការបរទេសអាមេរិក លោក John Kerry បាននិយាយថា « សេចក្ដីរំពឹងទុកនៃកិច្ចព្រមព្រៀងសន្តិភាពរវាងអ៊ីស្រាអែល និងប៉ាឡេស្ទីន ដោយផ្អែកលើដំណោះស្រាយរដ្ឋទាំងពីរ គឺស្ថិតនៅក្នុងស្ថានភាពគ្រោះថ្នាក់បំផុត»។ នេះបើយោងតាមរយៈ សារព័ត៌មាន BBC ចេញផ្សាយនៅថ្ងៃទី២៩ ខែធ្នូឆ្នាំ២០១៦។
លោកអះអាងថា ការសាងសង់អគារលើដីប៉ាទ្បេស្ទីន របស់អ៊ីស្រាអែលដោយខុសច្បាប់ នឹងធ្វើឲ្យប៉ះពាល់ដល់ប្រជាធិបតេយ្យ នៅក្នុងប្រទេសនាពេលនាអនាគតយ៉ាងខ្លាំង។
ពាក់ព័ន្ធនឹងការលើទ្បើងនេះ នាយករដ្ឋមន្រ្តីអ៊ីស្រាអែល លោក Benjamin Netanyahu ក៏បានច្រានចោលនឹងការស្ដីបន្ទោសលោក Kerry ផងដែរ ដោយបាននិយាយថា ប្រមុខការទូតក្រុងវ៉ាស៊ីនតោន បានបង្ហាញចេតនាលំអៀងទៅខាងប៉ាឡេស្ទីន៕

មតិយោបល់