ព័ត៌មានជាតិ

ប្រធានអនុសាខាកាកបាទក្រហមកម្ពុជាខណ្ឌសែនសុខ ចុះសួរសុខទុក្ខពលរដ្ឋ នៅមណ្ឌសុខភាពភ្នំពេញ

ភ្នំពេញ៖ លោក ថេង សុថុល ប្រធានអនុសាខាកាកបាទក្រហមកម្ពុជាខណ្ឌសែនសុខ បានយកអំណោយ របស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រានី ហ៊ុនសែន យកទៅចែកជូនដល់ស្ត្រីដែលឆ្លងទន្លេនៅមណ្ឌលសុខភាពភ្នំពេញថ្មី។
ការចុះចែកអំណោយនេះធ្វើឡើងនៅព្រឹកថ្ងៃទី៤ ខែមេសា ឆ្នាំ២០១៦ នៅមណ្ឌលសុខភាពភ្នំពេញ ក្នុងភូមិភ្នំពេញថ្មី សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ។ អំណោយដែលយកទៅចែកជូននោះរួមមាន ៖ ឃីត១(ម៉ុង,ភួយ,ក្រមា,សារុង,ថ្នាំដុសធ្មេញ,ម្សៅកូនក្មេង) និងថវិការក្នុងម្នាក់ៗទទួលបាន២ម៉ឺនរៀល សរុបស្ត្រីមកពិនិត្យធ្ទៃពោះ និងកុមារាកុមារីទាំងអស់មានចំនួន១៣នាក់។ដោយឡែកស្ត្រីម្នាក់ដែលទើបនិងឆ្លងទន្លេទទួលបានថវិការចំនួន៥ម៉ឺនរៀល៕

   
    
   

មតិយោបល់