ព័ត៌មានជាតិ ព្រឹត្តិការណ៍ សំខាន់ៗ

ព្រះមហាក្សត្រ ផ្ញើព្រះរាជសារក្នុងឱកាសបើកបវេសនកាល នៃរដ្ឋសភា

​ភ្នំពេញ ៖ ​ព្រះករុណា​ព្រះបាទ​សម្ដេច​​បរមនាថ​ នរោត្ដម​ សីហ​មុនី​ ​ព្រះ​មហក្សត្រ​ នៃ​ព្រះរា​ជា​ណាចក្រ​កម្ពុជា ​បាន​ផ្ញើ​ព្រះសារ​ ក្នុង​ឱកាស​បើក​បវេសនកាល​នៃរដ្ឋសភា​ សម័យ​ប្រជុំ​រដ្ឋសភា លើកទី​៦​ នីតិកាលទី​៥ នៅថ្ងៃទី​០៤ ​ខែមេសា ឆ្នាំ ២០១៦នេះ ។
សូម​បញ្ជាក់​ថា ​​សម័យ​សម័យប្រជុំ​រដ្ឋសភា​លើក​ទី​៦ នីតិកាល​ទី​៥ នៅ​ព្រឹក​ថ្ងៃ​ទី​០៤ ខែ​មេសា​នេះ ​ក្រោម​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​សម្ដេច​អគ្គ​មហា​ពញា​ចក្រី ហេង សំរិន ប្រធានរដ្ឋសភា​ តាម​កម្មវិធី​ដែល​បាន​គ្រោង​ទុក ​ដោយមាន​សមាជិក សមាជិកា​រដ្ឋសភា ចំនួន​១០៧​រូប​បាន​អញ្ជើញ​ចូលរួម ដើម្បី​ធ្វើការ​បោះឆ្នោត​ផ្ដល់​សេចក្ដី​ទុក​ចិត្ត​សមាសភាព​សមាជិក​រាជ​ រដ្ឋាភិបាល ដែល​ត្រូវ​បាន​កែសម្រួល និង​បំពេញ​បន្ថែមចំនួន ២៦​រូប​។​

​សម័យប្រជុំ​នេះ​ក៏​ត្រូវ​បាន​ អញ្ជើញ​ចូលរួម​ពី​ស​ម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា ក្នុងនាម​តំណាងរាស្ត្រ​មណ្ឌល​ខេត្ត​កណ្តាល​។​

​យោង​តាម​កម្មវិធី​នៃ​សម័យប្រជុំ​ពេញ​រដ្ឋសភា​លើក​ទី​៦​នេះ មាន​របៀបវារៈ​ចំនួន ៥ យក​មក​ពិនិត្យ​ពិភាក្សា និង​អនុម័ត​ផង​ដែរ រួម​១-​ព្រះរាជសារ ​ព្រះករុណា​ព្រះបាទ​សម្ដេច​ព្រះ​បរមនាថ នរោត្តម សីហ​មុនី ព្រះមហាក្សត្រ នៃ​ព្រះរាជាណាចក្រ​កម្ពុជា ជូន​សម័យប្រជុំ​រដ្ឋ សភា​លើក​ទី​៦ នីតិកាល​ទី​៥​។ ២-​របាយការណ៍​ស្ដីពី​សកម្មភាព​របស់​រ​ដ្ឋ​សភា​ចន្លោះ​សម័យ ប្រជុំ​រដ្ឋសភា​លើក​ទី​៥ និង​លើក​ទី​៦ នីតិកាល​ទី​៥​។ ៣-​ការបោះឆ្នោត​ផ្ដល់​សេចក្ដី​ទុក​ចិត្ត លើ សមាសភាព​សមាជិក​រា​ជ​រដ្ឋាភិបាល ដែល​ត្រូវ​កែសម្រួល និង​បំពេញ​បន្ថែមចំនួន ២៦​រូប​។ ៤– ការបោះឆ្នោត ​ជ្រើសតាំង​សមាជិក​ក្រុម​ប្រឹក្សា​ធម្មនុញ្ញ​ចំនួន​០១​រូប និង​ទី​៥ ការពិភាក្សា អនុម័ត​សេចក្ដី​ព្រាងច្បាប់​ស្ដីពី​សហជីព​៕ 

​ 

    
    
    
   

មតិយោបល់