អ៊ីរ៉ាក់ៈ បើតាមមន្ត្រីប៉ូលិស បានអះអាងថា ការវាយប្រហារគ្រាប់បែក ដោយក្រុមរដ្ឋអ៊ីស្លាម ប្រឆាំងរោងចក្រចម្រាញ់ឧស្ម័នរបស់រដ្ឋ ក្នុងតំបន់ដាច់ស្រយាលភាគខាងជើង ទីក្រុងបាដាតរបស់ប្រទេសអ៊ីរ៉ាក់ កាលពីថ្ងៃអាទិត្យ បានសម្លាប់មនុស្សចំនួន ១៤នាក់ រួមទាំងនគរបាល និង ២៧នាក់ផ្សេងទៀតរងរបួស។
ក្នុងសេចក្តីថ្លែងការណ៍មួយ របស់អនុរដ្ឋមន្រ្តីប្រេង លោក Hamid Younis បាននិយាយថា ការបំផ្ទុះគ្រាប់បែកលើរថយន្តអត្តឃាតមួយ បានកើតឡើងនៅមាត់ច្រកចូលនៃអគារ ក្នុងទីក្រុងតាជី ដែលបើកផ្លូវឲ្យរថយន្តដឹកខ្មាន់វាយប្រហារ ជាមួយគ្រឿងផ្ទុះចូលទៅកាន់រោងចក្រ ជាទីដែលពួកគេបានប៉ះទង្គិចជាមួយកងកម្លាំងសន្តិសុខ៕
មតិយោបល់