ព័ត៌មានអន្តរជាតិ ព្រឹត្តិការណ៍ សំខាន់ៗ

ជម្លោះនៅប្រទេសអាហ្វហ្គានីស្ថាន បណ្ដាលឲ្យមនុស្សជាង ១១៨.០០០ នាក់បានរត់គេចខ្លួន

អាហ្វហ្គានីស្ថានៈ អង្គការសហប្រជាជាតិ និងដៃគូមនុស្សជាតិរបស់ខ្លួន បានឲ្យដឹងថា មនុស្សចំនួនជាង ១១៨.០០០ នាក់ បានរត់គេចខ្លួន ចេញពីជម្លោះនៅប្រទេសអាហ្គានីស្ថាន អំឡុងរយៈពេលបួនខែ ដំបូងក្នុងឆ្នាំនេះ។ នេះបើយោងតាមរយៈ សារព័ត៍មានចិនស៊ិនហួរ ចេញផ្សាយនៅព្រឹកថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០១៦។

ទីក្រុង Kunduz ភាគខាងជើងប្រទេសអាហ្វហ្គានីស្ថាន មនុស្សចំនួនជាង ២២.៤០០ នាក់ ត្រូវបានផ្លាស់ទីលំនៅ កាលពីខែមេសា នេះបើតាមលោក Farhan Haq អ្នកនាំពាក្យការិយាល័យអគ្គលេខាធិការ បាននិយាយនៅឯសន្និសីទកាសែត។

លោក Haq បានបន្ថែមទៀតថា “របាយការណ៍ដៃគូមនុស្សជតិ បានឲ្យដឹងថា បញ្ហាអសន្តិសុខ នៅតែជាឧបសគ្គចម្បងនៃដំណើរការដឹកជញ្ជូនជំនួយ”។

ក្នុងនោះដែរលោកបានបញ្ជាក់ថា ទឹកប្រាក់សរុបចំនួន ២០លានដុល្លារអាមេរិក ទទួលបានមកពីមូលនិធិមនុស្សទូទៅ ត្រូវបានបម្រុងទុក ដើម្បីផ្តល់សេវាសង្គ្រោះបន្ទាន់ ការប៉ះទង្គិចផ្លូវចិត្ត ព្រមទាំងជំនួយសង្គ្រោះជីវិត សម្រាប់សហគមន៍ ដែលផ្លាស់ទីលំនៅ។

មន្ត្រីកំពូលរបស់ UN នៅប្រទេសក្នុងតំបន់អាស៊ី បានឲ្យដឹងថា នៅក្នុងខែមីនានេះ រដ្ឋាភិបាលអាហ្វហ្គានីស្ថាន អាចត្រូវប្រឈមមុខនឹងបញ្ហាធ្ងន់ធ្ងរជាច្រើន ដែលត្រូវចាំបាច់ដោះស្រាយ និងគ្រប់គ្រងការផ្លាស់ប្តូរការលំបាករបស់ខ្លួន លើឧបសគ្គខាងនយោបាយ សេដ្ឋកិច្ច និងសន្តិសុខជាដើម៕

យ

មតិយោបល់