ព័ត៌មានជាតិ ព្រឹត្តិការណ៍ សំខាន់ៗ

First News: សមត្ថកិច្ចកំពុងឡោមព័ទ្ធអគារសំណង់មួយកន្លែងនៅខណ្ឌ៧មករា សង្ស័យជនបរទេសធ្វើការមិនមានឯកសារត្រឹមត្រូវ

ភ្នំពេញៈ តាមសេចក្តីរាយការណ៍មកថា ខណៈនេះ កម្លាំងសមត្ថកិច្ចជាច្រើននាក់បាននិងកំពុងធ្វើឡោមព័ទ្ធត្រួតពិនិត្យអគារសំណង់មួយកន្លែង ដែលសុទ្ធសឹងជាជនបរទេសធ្វើការ។

សមត្ថកិច្ចបានប្រាប់មកថា ក្រោយការត្រួតពិនិត្យនៅរសៀលថ្ងៃទី១៧ឧសភានេះ ក្រោយផ្សារឌីមុច ខណ្ឌ៧មករា សមត្ថកិច្ចបានរកឃើញថា មានជនជាតិចិនភាគច្រើនធ្វើការនៅទីនោះ ប៉ុន្តែ គេមិនទាន់បញ្ជាប់ថា មានឯកសារគ្រប់គ្រាន់ក្នុងការស្នាក់នៅឬ ធ្វើការស្របច្បាប់នោះទេ ដោយពេលនេះ សមត្ថកិច្ចកំពុងសាកសួរ។

តាមសេចក្តីរាយការណ៍បញ្ជាក់ថា ការចុះត្រួតពិនិត្យនេះ គឺពាក់ព័ន្ធនិងជនអន្តោប្រវេសន៍ដែលសមត្ថកិច្ចពាក់ព័ន្ធ និងជំនាញអន្តោប្រវេសន៍សង្ស័យថា មិនមានលិខិតឆ្លងដែន ឬសៀវភៅការងារត្រឹមត្រូវ៕

photo_2016-05-17_15-33-20 (2) photo_2016-05-17_15-33-19 photo_2016-05-17_15-33-19 (2) photo_2016-05-17_15-33-18 photo_2016-05-17_15-33-17 photo_2016-05-17_15-33-17 (2) photo_2016-05-17_15-33-16 photo_2016-05-17_15-33-16 (2) photo_2016-05-17_15-33-21 photo_2016-05-17_15-33-20 photo_2016-05-17_15-33-15 photo_2016-05-17_15-33-14 photo_2016-05-17_15-33-14 (2) photo_2016-05-17_15-33-13 photo_2016-05-17_15-33-13 (2) photo_2016-05-17_15-33-12 photo_2016-05-17_15-33-11 photo_2016-05-17_15-33-11 (2) photo_2016-05-17_15-33-10 photo_2016-05-17_15-33-09 photo_2016-05-17_15-23-21 photo_2016-05-17_15-23-22

 

មតិយោបល់