ព័ត៌មានជាតិ

ឮសូរតែផាំង ស្រាប់តែទៅមើល រន្ធត់ណាស់ ឃើញបុរសម្នាក់ដេកស្លាប់ លើផ្លូវយ៉ាងអាណោចអាធ័ម

កំពង់ធំ: កាលពីថ្ងៃទី៦ ខែតុលា ឆ្នាំ២០១៩ វេលាម៉ោង ១៨ និង ២៥នាទី មានករណីគ្រោះថ្នាក់ចរាចរណ៍ រវាងម៉ូតូបុកម៉ូតូសណ្តោងរ៉ឺម៉ក បណ្ដាលឲ្យបុរសម្នាក់ស្លាប់ លើកំណាត់ផ្លូវជាតិលេខ ៦២ ចន្លោះគីឡូម៉ែត្រលេខ ១៦-១៧ ស្ថិតភូមិបុស្សវែង ឃុំសាលាវិស័យ ស្រុកប្រាសាទបល្ល័ង្ក ខេត្តកំពង់ធំ។

ដំណើររឿង៖ មុនពេលកើតហេតុ គេឃើញមានម៉ូតូមួយគ្រឿងម៉ាក ហុងដាវេវ សេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1AU-2274 បើកបរដោយឈ្មោះ យ៉ន វ៉ា ភេទប្រុស អាយុ ២៩ ឆ្នាំ រស់នៅភូមិខ្មាក់ ឃុំសាលាវិស័យ ស្រុកប្រាសាទបល្ល័ង្ក ខេត្តកំពង់ធំ ទិសដៅពីជើងទៅត្បូង មកដល់ចំណុចកើតហេតុ បានវ៉ាជែងក្នុងស្ថានភាពគ្រោះថ្នាក់ ក៏ទៅបុកនឹងម៉ូតូសណ្ដោងរ៉ឺម៉កម៉ាក យ៉ាម៉ាហា ពណ៌ក្រហម អ្នកបើកបរមិនស្គាល់អត្តសញ្ញាណ (គេចខ្លួន) បើកបញ្ច្រាសទិសគ្នា បណ្ដាលឲ្យបុរសម្នាក់ស្លាប់នៅនឹងកន្លែងកើតហេតុ។

ក្រោយកើតហេតុ សមត្ថកិច្ចចុះដល់ទីតាំង ធ្វើការវាស់វែង យកវត្ថុតាងទៅរក្សាទុកនៅប៉ុស្តិ៍នគរបាល រង់ចាំការដោះស្រាយតាមច្បាប់ ចំណែកសពប្រគល់ឲ្យគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់