ភ្នំពេញៈ ដីឡូត៍សង់លំនៅដ្ឋានមួយកន្លែង ទំហំ៩៧.៥ ម៉ែត្រការ៉េ ស្ថិតនៅតាមផ្លូវលំ ក្នុងភូមិថ្មគោល សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័ត្រូបាន ប្តីប្រពន្ធឯកភាព លក់ឲ្យអ្នកផ្សេង រួចទៅហើយប៉ុន្តែ ក្រោយពីប្តីប្រពន្ធនេះបានឈ្លោះគ្នាហើយ ឈានដល់ការ លែងលះគ្នា បែរជា ខាងប្តី តាមរករឿង មិនឲ្យ ម្ខាស់ដីដែលជាអ្នកទិញនោះចាប់ផ្តើម រុះរើឥវ៉ាន់ចេញបែរជាប្តីនោះ ស្រែកឡូឡា បង្កឲ្យភ្ញាក់ផ្អើល កាលពីវេលាម៉ោង ៩និង៣០នាទី ព្រឹកថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០១៦នេះ ស្ថិតនៅ តាមផ្លូវលំ ក្រុម៩ ក្នុងភូមិថ្មគោល សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ។
ប្តីប្រពន្ធខាងលើ កើតមានវិវាទទំនាស់ ឈានដល់ប្តឹងផ្តល់ លែងលះគ្នាទៅហើយ នោះភាគីខាងប្តី មានឈ្មោះ ពេជ្យ ចាន់រដ្ឋា អាយុ៤១ឆ្នាំ ភាគីខាងប្រពន្ធឈ្មោះ ច្រែង លាងលីណា អាយុ៣៤ឆ្នាំ។ គ្រួសារខាងលើ បន្ទាប់ពីបានគ្នាជាប្តីប្រពន្ធ បន្សល់ទុកកូន៣នាក់ ប្រុសទាំង៣នាក់ តែដោយសារ ការរស់នៅមិនចុះសម្រុងគ្នា ឈានទៅដល់ការលែងលះ។ ក៏ប៉ុន្តែ ប្តីប្រពន្ធខាងលើ មុននឹងឈ្លោះលែងលះគ្នា បានឯកភាព លក់ដីឡូតិ៍មួយកន្លែង ទំហំ៩៧.៥ម៉ែត្រការ៉េ ក្នុងភូមិខាងលើ ទៅឲ្យឈ្មោះ ពេជ្យ សុភាព ភេទប្រុស អាយុ៤៦ឆ្នាំ ប្រពន្ធឈ្មោះ សៀក សុវណ្ណារី អាយុ៣៤ឆ្នាំ មានទីលំនៅ ភូមិសង្កាត់កើតហេតុ មានទាំងស្នាមមេដៃ ប្តីប្រពន្ធទាំងពីរនាក់ខាងលើផងដែរ នឹងទទួលលុយផងដែរ។ ហើយដល់ ភាគីម្ចាស់ដីថ្មី តំរូវ ឲ្យរុះរើអីវ៉ាន់ ម្ចាស់ដើមចេញ បែរជា ផ្ទុះ ទំនាស់សារជាថ្មី ខាងប្តី ស្រែកថាអយុត្តិធម៌ទៅវិញ ខណៈដែលភាគីខាងប្រពន្ធ រើអីវ៉ានចេញ ប្រគល់ដីឲ្យ ម្ចាស់ថ្មីដើម្បីយកលុយសងបំណុលគេ។
ប្រពន្ធបានអះអាងពី កន្លែងកើតហេតុថា ដោយមានឯកសារ ទិញលក់ដី មានទាំងឯកសារផ្ទរេសិទ្ធ មានស្នាមមេដៃ ភាគីប្តីប្រពន្ធឯកភាពគ្នា លក់ហើយក៏ដោយ តែត្រូវបានខាងប្តី ឡូឡាថា មិនត្រឹមត្រូវទៅវិញ។ នៅចំពោះមុខអាជ្ញាធរ ភូមិសង្កាត់ ដឹងឮថា ពិតជាលក់ឲ្យអ្នកផ្សេងហើយក៏ដោយ តែភាពចម្រូងចម្រាស់ នៅកន្លែងកើតហេតុ នូវពាក្យសម្តី នៅតែមិនទាន់បានត្រូវបញ្ចប់៕
https://youtu.be/j2tYg07ey_I
មតិយោបល់