សារព័ត៌ព័ត៌មាន ចិនស៊ិនហួ បានចុះផ្សាយនៅរាត្រីថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០១៤ថា ចិន គ្រោងនឹង ធ្វើការបាញ់បង្ហោះផ្កាយរណប ប្រមាណ១២០គ្រឿង ដើម្បី សម្រួលដល់វិស័យ ទូរគមនាគមន៍ និងសង្គម ។លោក Yang Baohua អគ្គនាយករង សាជីវកម្មបច្ចេកវិទ្យា និងវិទ្យាសាស្ត្រអវកាសចិន បានឲ្យដឹងថា ការបាញ់បង្ហោះនឹងត្រូវបានរៀបចំឡើង តែមិនទាន់បានកំណត់ អំពីថេរវេលា នៃការបាញ់បង្ហោះ នៅឡើយទេ ។លោក Yang បានបន្តថា ដោយមើលឃើញអំពីកំណើនសេដ្ឋកិច្ច វានឹងកើនឡើងជា បន្ត បន្ទាប់ ម្ល៉ោះហើយតម្រូវការនូវផ្នែកបច្ចេកវិទ្យា ក៏កាន់តែច្រើនដែរ ។
គួរបញ្ជាក់ថា លោក Yang បានលើកឡើងយ៉ាងដូច្នេះ ខណៈដែលរូបលោកចូលរួមក្នុង វេទិកាអាកាស ចរណ៍អន្តរជាតិ និងអវកាស ដែលបានរៀបចំឡើងនៅក្រុងហ្ស៊ូហៃ ភាគខាងត្បូង ប្រទេសចិន ។លោក Yang បានបន្ថែមថាយើងនឹងផ្តោតសំខាន់លើការស្ថាបនា ការត្រួតពិនិត្យនូវផ្នែកអវកាស ជាតិដោយខ្លួនឯង ដែលវាជាផ្នែកមួយអាចឲ្យយើងធ្វើប្រតិបត្តិការបានល្អ និងទទួលបានស្ថិរភាពរយៈ ពេលមួយដ៏យូរអង្វែង ។
លោក Yang បានបញ្ជាក់ថា ចិនគ្រោងនឹងបាញ់បង្ហោះផ្កាយរណបបញ្ជូនព័ត៌មានប្រមាណ ៧០គ្រឿង ដើម្បីជួយឃ្លាំមើលស្ថាននៅកៀកនឹងភពផែនដី ក្នុងនោះផ្កាយរណបទាំង នោះនឹងជួយដល់ការ បញ្ជូនព័ត៌មានទាក់ទិននឹងបរិស្ថាន និងព្យាករណ៍នូវហេតុការណ៍ផ្សេងៗ បានយ៉ាងឆាប់រហ័ស ៕
មតិយោបល់