ព័ត៌មានជាតិ ព័ត៌មានសិល្បៈ និងកម្សាន្ត ព្រឹត្តិការណ៍ សំខាន់ៗ

បងស្រីតារាចម្រៀង ខេម ចរចាជំនួសប្អូនប្រុស ដើម្បីបញ្ចប់រឿងក្រៅប្រព័ន្ធតុលាការ

ភ្នំពេញ:ព័ត៌មានចុងក្រោយបានបញ្ជាក់ប្រាប់ភ្នាក់ងារ Post News ថា តារាចម្រៀង ខេម ថ្វីដ្បិតតែមិនទាន់ចេញមុខទទួលស្គាល់ជាសាធារណៈ ប៉ុន្តែបងស្រីរបស់លោក បានចុះទៅចចារ ដើម្បីដោះស្រាយជាមួយគ្រួសាររបស់អ្នកស្លាប់ហើយ ដោយមិនបានរត់គេចពីបញ្ហានោះឡើយ។ នៅមិនទាន់មានការព្រមព្រៀងណាមួយពីក្រុមគ្រួសាររបស់ជនរងគ្រោះនោះទេ ជាថ្នូរនិងសុំឲ្យគ្រួសារអ្នកស្លាប់ កុំបន្តដាក់ពាក្យបណ្ដឹងនោះ។

ក្នុងបទសម្ភាសន៍តាមទូរស័ព្ទជាមួយ Post News កាលពីយប់ថ្ងៃទី១៨ ឧសភា លោក លី ម៉ាត់លី បងបង្កើតរបស់លោក លី ការិន អ្នកស្លាប់ក្នុងឧបទេវហេតុបុករថយន្ត ជាមួយតារាចម្រៀង ខេម បានអះអាងថា ក្រោយពីបានបញ្ចុះសពប្អូនប្រុស របស់លោករួចរាល់ កាលពីម៉ោង២រសៀល ក្នុងថ្ងៃទី១៨ ឧសភា គឺបងស្រីរបស់អ្នកបើករថយន្ត ដែលលោកចង់សំដៅលើ តារាចម្រៀង ខេម នោះគឺបានសុំខ្លួនដោះស្រាយ និងទទួលយកការទារសំណង ដើម្បីកុំឲ្យគ្រួសាររបស់លោក ដាក់ពាក្យបណ្ដឹងតាមរដ្ឋប្បវេណី។

លោកថាបងស្រីរបស់លោក ខេម បានមកដល់ផ្ទះ របស់លោកនៅភូមិគីឡូម៉ែតលេខ៨ សង្កាត់ច្រាំងចំរះ ខណ្ឌឫស្សីកែវ ដោយបានផ្ដល់ប្រាក់មួយចំនួន ឲ្យគ្រួសាររបស់លោកចាត់ចែង បុណ្យសព ហើយក៏បានទទួលស្គាល់កំហុស បណ្ដាលឲ្យប្អូនប្រុសរបស់លោក ត្រូវស្លាប់ក្នុងហេតុការណ៍ ប៉ះទង្គិចរថយន្តនោះផងដែរ។

លោកថា ប្អូនរបស់លោកដែលបានស្លាប់នោះ គឺជាកូនប្រុសពៅក្នុងគ្រួសារ និងមិនទាន់គ្រួសារ (ប្រពន្ធ) នៅឡើយទេ ហើយលោកក៏ហ៊ានធានាថា ប្អូនរបស់លោកមិនបានស្រវឹង នៅមុនពេលគ្រោះថ្នាក់នោះឡើយ។ លោកថាខ្លួនបានហិតមាត់របស់ប្អូនប្រុស ក្រោយពេលដាច់ដង្ហើម ដោយមិនមានធំក្លិនសុរានោះទេ ដោយលោកថាខ្លួនជាជនជាតិឥស្លាម គឺមិននិយាយនូវពាក្យមិនពិតនោះឡើយ។

លោកនិយាយថា «ឥឡូវហ្នឹងបងស្រីគាត់ មកដល់ចុះចចារជាមួយយើងហើយ គាត់ក៏សន្យាផ្ដល់សំណង តាមការទាមទាររបស់ពួកយើងដែរ ប៉ុន្តែពួកខ្ញុំអត់ទាន់គិតឃើញថា ត្រូវទាមទារយ៉ាងមិចៗទេ ព្រោះជីវិតប្អូនខ្ញុំ ការពិតមិនអាចកាត់ថ្លៃដោយលុយបានទេ ប៉ុន្តែខ្ញុំក៏យល់ដែរថា រឿងហ្នឹងគឺខាងគាត់ (ខេម) អត់មានចង់ឲ្យកើតឡើងទេ ចឹងពួកខ្ញុំក៏ត្រូវយល់គាត់ដែរ!»។

លោកថា គ្រួសាររបស់លោក គឺជាខ្មែរឥស្លាម ដែលមានដើមកំណើតជាជនជាតិជ្វារ ហើយគ្រួសាររបស់លោក ក៏នឹងទទួលយកការដោះស្រាយ ពីគ្រួសាររបស់លោក ខេម នោះដែរ ដោយមិនចង់ប្ដឹងផ្ដល់ នាំឲ្យលោកខូចឈ្មោះនោះទេ។

លោកនិយាយថា «ចាំមើលយើងដោះស្រាយគ្នាសិន ព្រោះខាងគាត់ក៏សុខចិត្ត តាមយើងដែរ ចឹងអ្វីៗគឺទាល់តែចប់ធ្វើបុណ្យឲ្យប្អូនខ្ញុំ តាមប្រពៃណីឥស្លាមសិន ទើបនឹងជជែកគ្នារឿងសំណង!»។ លោកបដិសេធបញ្ជាក់សំណង ជាថ្នូរនឹងការមិនដាក់ពាក្យបណ្ដឹង។

ភាគីតារាចម្រៀង ខេម នៅតែមិនអាចទាក់ទងឆ្លើយតប ដោយសារតែទូរស័ព្ទចូលគ្មានការលើកឆ្លើយ។ យោងតាមតាមការបញ្ជាក់របស់ក្រុមមន្ត្រីវាស់វែង បានអះអាងថា តារាចម្រៀង ខេម ក្រោយពេលកើតហេតុ មិនបានរត់គេចនោះទេ គឺលោកបានចុះមកមើលអ្នកស្លាប់ និងបានទទូចឲ្យមានការជួយដល់ជនរងគ្រោះនោះផង។ ប៉ុន្តែមកពីលោកក៏មានរបួសខ្លះដែរ ហើយប្រជាជននៅទីនោះ មិនចង់ឲ្យលោកប្រឈម និងក្រុមគ្រួសាររបស់អ្នកស្លាប់ នៅពេលមកដល់ ទើបរុញឲ្យជិះម៉ូតូឌុបចាកចេញ។ យ៉ាងណាមិញ គេមិនទាន់ដឹងថា
បន្ទាប់ពីគ្រួសាររបស់ជនរងគ្រោះយល់ព្រមសម្រុះសម្រួល តើភាគីលោកខេម នឹងត្រូវប្រឈមដោយទោសព្រហ្មទណ្ឌនោះទេ៕

photo_2016-05-18_12-49-28maxresdefault photo_2016-05-18_12-49-25 photo_2016-05-18_12-49-24 photo_2016-05-18_12-49-20photo_2016-05-18_21-44-16 photo_2016-05-18_21-44-21

ខាងក្រោមនេះ ជារូបភាពរបស់លោក លី ម៉ាត់លី បងបង្កើតរបស់លោក លី ការិនphoto_2016-05-18_22-59-43

ខាងក្រោមនេះ ជារូបភាពលោក លី ការិនkhem5

khem7

khem1 photo_2016-05-18_07-15-39 photo_2016-05-18_07-15-37 photo_2016-05-18_07-15-35 photo_2016-05-18_07-15-34 photo_2016-05-18_07-15-33

photo_2016-05-18_06-18-26 photo_2016-05-18_06-18-22 photo_2016-05-18_06-18-17 photo_2016-05-18_06-18-14 photo_2016-05-18_06-18-09 photo_2016-05-18_06-18-01

https://youtu.be/mnR_SFFyI3o

មតិយោបល់