បរទេសៈ ធាតុពិតអ្នកចង់ឲ្យរាងកាយ គ្មានជាតិពុល
ប៉ុន្តែភ័យខ្លាច ក្នុងការទទួលទានទឹកភេសជ្ជ ឬផ្លែឈើ ដែលអាចបណ្ដាលឲ្យប៉ះពាល់ដល់ពោះវៀន? ដើម្បីអាចជម្រះជាតិពុល ចេញពីក្នុងរាងកាយបាន អ្នកគួរតែអនុវត្តនូវទម្លាប់មួយចំនួន ដូចខាងក្រោម៖
១. ខ្ពុរមាត់ជាមួយប្រេង
ស្ដាប់មើលទៅដូចប្លែក ប៉ុន្តែជាការពិតថា ការខ្ពុរមាត់ជាមួយប្រេងទាំងនេះ ដូចជា ប្រេងល្ង ដូង ឬអូលីវជាដើម អាចជួយទាញយក ឬបណ្ដេញពពួកបាក់តេរី ចេញពីក្នុងមាត់របស់អ្នកបាន។ អំទ្បុងពេលអ្នកក្រោកពីដំណេក ប្រើប្រេងមួយស្លាបព្រាដាក់ចូលក្នុងមាត់ បន្ទាប់មកដុសធ្មេញធម្មតា វាមិនត្រឹមតែជួយសម្អាត កំណក និងបាក់តេរីនៅលើធ្មេញប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជួយឲ្យអ្នក មានខ្យល់ដង្ហើមស្រស់ថ្លាទៀត។
២. តែ
តាមការសិក្សាស្រាវជ្រាវ បានរកឃើញថា ការទទួលទានទឹកតែ ដូចជាប្រភេទតែបៃតង ឬតែទឹកឃ្មុំក្រូចថ្លុង អាចជួយកាត់បន្ថយភាពតានតឹង និងបង្កើនផលិតភាពបាន។
៣. ងូតទឺក
អ្នកប្រហែលជាគិតថា ជាតិពុលមានតែផ្នែកខាងក្នុងប៉ុណ្ណោះទេ ប៉ុន្តែធាតុពិតផ្នែកខាងក្រៅរាងកាយ ក៏មានជាតិពុលដូចគ្នា។ ហេតុដូចនេះ នៅពេលដែលអ្នកងូតទឹក អ្នកគួរប្រើស្បៃដុសខ្លួន ជាមួយសាប៊ូ ក្នុងការសម្អាត និងម៉ាស្សាជាចលនារាងរង្វង់ ពីរ ឬបីដងក្នុងមួយសប្តាហ៍ ដើម្បីជួយឲ្យចរន្តឈាមរត់បានស្រួល និងជំរុញជាតិពុលចេញពីក្នុងខ្លួន៕
មតិយោបល់