ព័ត៌មានអន្តរជាតិ ព្រឹត្តិការណ៍ សំខាន់ៗ

ព្យុះកាំបិត្បូងនៅឥណ្ឌា សម្លាប់មនុស្សចំនួនជិត ១២នាក់ និងជាច្រើននាក់ទៀតរងរបួស

ឥណ្ឌាៈ ប្រភពពីប្រព័ន្ធផ្សព្វផ្សាយ របស់ប្រទេសឥណ្ឌា (AIR) បានឲ្យដឹងថា យ៉ាងហោចណាស់មនុស្សចំនួន ១២នាក់ស្លាប់ និងជាច្រើននាក់ទៀតរងរបួស ដោយសារខ្យល់ព្យុះកាំបិតត្បូង នៅរដ្ឋ Bihar ភាគខាងកើតប្រទេសឥណ្ឌា។ នេះបើយោងតាមរយៈ សារព័ត៌មានចិនស៊ិនហួរ ចេញផ្សាយនៅថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០១៦។

ព្យុះនេះ បានវាយប្រហារនៅតំបន់ Kosi ភាគឦសាន ក្នុងរដ្ឋកាលពីយប់ថ្ងៃពុធ។

មកទល់ពេលនេះ ចំនួនមនុស្សស្លាប់ និងអ្នករងរបួស ត្រូវបានរាយការជូនពីស្រុក Purnea, Katihar, Kishanganj, Araria, Bhagalpur, Madhepura, Supaul, Saharsa, Madhubani, Munger និងស្រុក Lakhisarai នេះបើតាមប្រព័ន្ធផ្សព្វផ្សាយ ក្នុងស្រុកបានឲ្យដឹង។

បើយោងតាម (AIR) បានឲ្យដឹងបន្ថែមទៀតថា លំនៅដ្ឋានជាច្រើនខ្នង ត្រូវបានបំផ្លាញ និងដើមឈើត្រូវដករលើងឬស ដោយសារល្បឿនៃកម្លាំងនខ្យល់យ៉ាងខ្លាំង៕

bc-as--asia-storms-art-giuuleu0-1india-asia-storms-jpeg-0c19d-jpg man-walks-strong-winds-blow-along-beach-gopalpur-eastern-indian-state-odisha-12-october-2014 s3.reutersmedia.net

មតិយោបល់