ព័ត៌មានជាតិ

ក្មេងទំនើងប្រុសស្រីមួយក្រុម ជិះម៉ូតូប្រហែល៣០គ្រឿង ដេញកាប់ចាក់ ដូចរឿងចិនហុងកុង

កំពត:នៅព្រឹកថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០១៦នេះ កម្លាំងអធិការដ្ឋាននគរបាលក្រុងកែប បានបញ្ជូនខ្លួនក្មេងទំនើង ដែលមានបក្ខពួកមួយក្រុម ជិះម៉ូតូប្រហែល៣០គ្រឿង ដេញកាប់ចាក់ យ៉ាងអានាធិបតេយ្យ ដូចរឿងចិនហុងកុង។

សមត្ថកិច្ច បានឲ្យដឹងថា កាលពីវេលាម៉ោង៤ រសៀលថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០១៦ មានកេ្មងទំនើងមួយក្រុម បានប្រើដាវកាប់ សិស្សថ្នាក់ទី១១F សាលាវិទ្យាលយ័ព្រះបិតាជាតិ ម្នាក់ ត្រូវក្បាល១កន្លែង ដាច់រយះ៥ថ្នេរ នៅចំណុចមាត់រូងព្រះចន្ទ័ (ភ្នំទេសចរណ៍កំពង់ត្រាច) ស្ថិតនៅភូមិដំណាក់កន្ទួត ឃុំដំណាក់កន្ទួតខាងត្បូង ស្រុកកំពង់ត្រាច ខេត្តកំពត។

ជនរងគ្រោះឈ្មោះ ស្មើ ឆរ ភេទប្រុស អាយុ១៨ឆ្នាំ ទីលំនៅភូមិភ្នំដំរី ឃុំដំណាក់កន្ទួតខាងជើង ស្រុកកំពង់ត្រាច បាននិយាយថា ជនល្មើសមានគ្នាមួយក្រុម ជិះម៉ូតូប្រហែល៣០គ្រឿង មានស្រីមានប្រុស ដោយសុខៗ ស្រាប់តែពួកគេ (ក្រុមជនល្មើស) បានយកដាវកាប់ខ្លួន តែម្តង ដោយខ្លួនមិនបានស្គាល់គ្នា និងមិនមានទំនាស់អី្វទាំងអស់ ជាមួយក្រុមជនល្មើសពីមុនមកទេ។

ជនរងគ្រោះ បានទៀតបន្តថា ក្រោយពីធ្វើសកម្មភាពកាប់មកលើខ្លួនរួច (ក្រុមជនល្មើស) បានជិះម៉ូតូ គេចបាត់អស់។ ហើយក្នុងចំណោមក្រុមជនល្មើស ខ្លួនបានស្គាល់ម្នាក់ ឈ្មោះ អា ម៉ង់ ភេទប្រុស អាយុប្រហែល២០ឆ្នាំ ឭគ្នាវាហៅ និងទំនងជាសិស្សសាលានៅចំការដូង ខេត្តកែប។ ហើយភ្លាមៗ ខ្លួន (ជនរងគ្រោះ) បានមកដាក់ពាក្យបណ្ដឹង នៅអធិការដ្ឋាននរគបាល ស្រុកកំពុងត្រាច ឲ្យជួយអន្ដរាគមន៍។

បន្ទាប់ពីទទួលពាក្យបណ្ដឹងពីជនរងគ្រោះ លោកឧត្តមសេនីយ៍ត្រី ម៉ៅ ច័ន្ទមធុរិទ្ធ ស្នងការនរគបាលខេត្តកំពត បានទំនាក់ទំនងទៅកាន់កម្លាំងនរគបាលអធិការដ្ឋាននគរបាល ក្រុងកែប ខេត្តកែប ឲ្យជួយស្ទាក់ ដោយឃាត់បានជនល្មើសបានម្នាក់ ឈ្មោះ សឹង សុវណ្ណរិទ្ធិ (ហៅ ម៉ង់) ភេទប្រុស អាយុ២០ឆ្នាំ នៅភូមិកែប សង្កាត់កែប ក្រុងកែប ខេត្តកែប តាមការចង្អុលបង្ហាញពីជនរងគ្រោះថា ជនល្មើសខាងលើរួម និងគូរកនពិតជាបានកាប់មកលើខ្លួនពិតប្រាកដមែន។

បើតាមចម្លើលជនល្មើសថា ខ្លួននិងគូរកនពិតជា បានប្រើហិង្សាលើជនរងគ្រោះមែន ដោយសារមានទំនាស់។ បច្ចុប្បន្នជនល្មើសខាងលើ ត្រូវបានអធិការដ្ឋាននគរបាលក្រុងកែប បញ្ជូនខ្លួនទៅស្នងការដ្ឋាននគរបាលខេត្ត នៅព្រឹកថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០១៦នេះ ដើម្បីវែកមុខបក្ខពួកបន្ដ និងបំពេញសំណុំរឿងចាត់ការតាមនីតិវិធី ៕

6 7 8 10 1 2 3 5

មតិយោបល់