ព័ត៌មានជាតិ ព្រឹត្តិការណ៍ សំខាន់ៗ

ដង្ហែព្រះសារីរិកធាតុ ពីព្រះបរមរាជវាំង យកទៅតម្កល់នៅព្រះសក្យមុនីចេតីយ៍ នៅភ្នំឧតុង្គ

កណ្តាលៈ នៅថ្ងៃទី២០ ខែឧសភា ឆ្នាំ២០១៦នេះ ដែលត្រូវនឹងថ្ងៃទី១៥កើត ខែពិសាខ ចំថ្ងៃបុណ្យពិសាខបូជា ក្បូនដង្ហែព្រះសារីរិកធាតុ ត្រូវបានដង្ហែចេញពីព្រះបរមរាជវាំង ដើម្បីយកទៅតម្កល់ នៅព្រះសក្យមុនីចេតីយ៍ នៅភ្នំឧតុង្គវិញ ស្ថិតនៅស្រុកពញាឮ ខេត្តកណ្តាល។

តើអ្វីជាពិធីបុណ្យពិសាខបូជា?

តាមសេចក្តីពន្យល់របស់វចនានុក្រមខ្មែរ ពិសាខបូជា ឬវិសាខបូជា មកពីពាក្យ (វិសាខ+បូជា) មានន័យថាឈ្មោះពិធីបុណ្យ ឬការធ្វើសក្ការ បូជាក្នុងថ្ងៃពេញបូរមីខែពិសាខ ជាថ្ងៃដែលព្រះសក្យមុនីសម្មាសម្ពុទ្ធទ្រង់ ប្រសូតទ្រង់បានបរមាភិសម្ពោធិ ទ្រង់រំលត់ខន្ធចូលកាន់បរិនិព្វាន ធ្វើរំព្ញកដល់ព្រះគុណរបស់ព្រះអង្គ ជាការបូជាពិសេសមួយយ៉ាង សម្រាប់ពុទ្ធសាសនិក ទាំងបព្វជិត ទាំងគ្រហស្ថ នាំគ្នាធ្វើរាល់ឆ្នាំ រាប់ជាបុណ្យ កុសលសម្រាប់ពុទ្ធសាសនា។

សូមជូនពរបងប្អូនប្រជាពលរដ្ឋទាំងអស់រីករាយថ្ងៃបុណ្យវិសាខបូជា និងធ្វើដំណើរប្រកបដោយសុវត្ថិភាព៕

photo_2016-05-20_08-15-12 photo_2016-05-20_08-15-13 (2) photo_2016-05-20_08-15-13 photo_2016-05-20_08-18-54 photo_2016-05-20_08-15-10 photo_2016-05-20_08-15-11 photo_2016-05-20_08-18-55photo_2016-05-20_09-17-39 photo_2016-05-20_09-17-40 photo_2016-05-20_09-17-41 photo_2016-05-20_09-17-42 (2) photo_2016-05-20_09-17-42photo_2016-05-20_09-20-36photo_2016-05-20_09-23-58photo_2016-05-20_10-01-21 photo_2016-05-20_10-01-57 photo_2016-05-20_10-01-55

មតិយោបល់