ព័ត៌មានជាតិ

ផឹកចំស្រាកាច បើករថយន្តព្រលះរូបសុវណ្ណមច្ឆា ផ្លោងទៅបុកផ្ទះពលរដ្ឋ

កំពង់ធំ: ស្រវឹងធ្លាក់ភ្នែកបើករថយន្តបុករូបសុវណ្ណមច្ឆា ផ្លោងទៅបុកផ្ទះប្រជាពលរដ្ឋ ម្ចាស់ផ្ទះជីវិតថ្លៃនៅ សល់៣តឹកទៀត រថយន្តនឹងដល់ក្បាល ម្ចាស់ផ្ទះដែលកំពុងតែដេកលក់ស្កប់ស្កល់ កាលពីវេលាម៉ោង ២និង១៥នាទី កណ្តាលអធ្រាត្រឈានចូលថ្ងៃទី២០ ខែឧសភា ឆ្នាំ២០១៦ ស្ថិតនៅភូមិទី៧ សង្កាត់កំពង់ធំ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ។

ប្រភពឲ្យដឹងថា ហេតុការណ៍នេះ កើងឡើងខណ:ម្ចាស់ផ្ទះកំពុងតែដេកលង់លក់យ៉ាងស្លប់ស្កល់នៅវេលាទាបភ្លឺ ស្រាប់រថយន្តអាផ្តាច់ព្រលឹង បើកបរដោយឈ្មោះ ហ៊ុន មុខរបរជាថៅកែទិញស្រូវ ទិញដំឡូង នៅភូមិកំពង់រទេះ សង្កាតកំពង់រទេះ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ ក្នុងស្ថានភាពស្រវឹងស្រាធ្លាក់ភ្នែក បានបើករថយន្តកាមរី ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ2A8922 បុកបាក់រូបសំណាកនាងទេពមច្ឆារ ហើយបុកចូលផ្ទះប្រជាពលរដ្ឋឈ្មោះ អុយ អឿន អាយុ៣៨ មានប្រពន្ធឈ្មោះ មុយ អុក អាយុ៤០ឆ្នាំ នៅភូមិទី៧ សង្កាត់កំពង់ធំ ក្រុងស្ទឹងសែន បណ្តាលឲ្យខូចខាតផ្នែកខាងមុខ។

ប្រភពបន្តថា មុនពេលកើតហេតុ តៃកុងឡានបានទៅ ស៊ីផឹក នៅពេលស្រវឹងដល់ក បើកឡានកាម៉ារី ត្រឡប់មកវិញ តៃកុងអត់បានបើកដោយខ្លួនឯងទេ គឺស្រានាំមុខ ចង់បើកផ្លូវកាត់ស្ទឹងសែន តែសំណាងល្អមានរូបសំណាក់ទុប និងផ្ទះប្រជាពលរដ្ឋ កុំអីក្លាយជាចំណីស្ទឹងដូចបំណង។

គួរបញ្ជាក់ថា ក្រោយហេតុការណ៍ខាងលើនេះ ប្រជាពលរដ្ឋសំនូមពរដល់សមត្ថកិច្ចមេត្តាដាក់ទោសទណ្ឌឲ្យបានតឹងរឹងបំផុតចំពោះជនប្រភេទនេះ ដែលបើកបរស្រវឹងបង្កគ្រោះថ្នាក់ នេះសំណាងហើយដែលខាងមុខផ្ទះពុំមានដាក់ដីនោះ នៅពេលដែលរថយន្តបុកចំ ធ្វើឲ្យធ្លាក់ក្បាលចុះក្រោមទៅមុខលែងរួច កុំអីមិនដឹងជាស្លាប់ប៉ុន្មាននាក់នោះទេ!

asset (5)

asset (2) asset (3) asset

photo_2016-05-20_08-22-33 photo_2016-05-20_08-22-34 photo_2016-05-20_08-22-35 (2) photo_2016-05-20_08-22-35 photo_2016-05-20_08-22-36 photo_2016-05-20_08-22-37

មតិយោបល់