ចិន: មនុស្ស ៨នាក់បានស្លាប់និងបួននាក់ផ្សេងទៀត ត្រូវបានគេរាយការណ៍ថាបាត់ខ្លួន ខណៈដែលមានព្យុះភ្លៀងបង្កឡើងនៅភាគខាងត្បូងខេត្តក្វាងទុង ប្រទេសចិន កាលពីថ្ងៃសុក្រម្សិលមិញ។
គេហទំព័រសារព័ត៌មានចិនស៊ិនហួរ ចេញផ្សាយនៅថ្ងៃទី២១ ឧសភានេះ យោងតាមការិយាល័យកាសែតរបស់បក្សកុម្មុយនីស្តនៃគណៈកម្មាធិការទីក្រុងចិន បានថ្លែងនៅក្នុងសេចក្តីថ្លែងការណ៍នៅថ្ងៃសៅរ៍នេះ ថា មនុស្សស្លាប់និងរបួសត្រូវបានគេរាយការណ៍ទាំងអស់គឺស្ថិតនៅក្នុងស្រុក Xinyi នាទីក្រុង Maoming។ ស្រុក Xinyi គឺជាផ្នែកមួយនៃតំបន់ដែលរងគ្រោះធ្ងន់បំផុតនៅក្នុងជំនន់ទឹកភ្លៀងកាលពីថ្ងៃសុក្រម្សិលមិញ ដែលបានកត់ត្រាកម្រិតទឹក ៤៦៥,៥មីលីម៉ែត្រនៃរបបទឹកភ្លៀងក្នុងរយៈពេល ១០ម៉ោង។
អ្នករស់នៅក្នុងទីក្រុង Maoming មានចំនួន ៥៥៧.៤២១នាក់ និងអ្នករស់នៅក្នុងស្រុក Xinyi មានចំនួន ៥៤២.០០០នាក់ រងផលប៉ះពាល់ពីអាកាសធាតុខ្លាំង។ ហើយមនុស្សជិត ៥៥.០០០នាក់ត្រូវបានជម្លៀសចេញ បន្ទាប់ពីផ្ទះរបស់ពួកគេត្រូវបានបំផ្លាញ។ការខាតបង់សេដ្ឋកិច្ចដោយផ្ទាល់លើសពីទឹកប្រាក់ ១ពាន់លានយ័ន ស្មើនឹង ១៥២.៧ លានដុល្លារសហរដ្ឋអាមេរិក។ ភ្លៀងលាយព្យុះនេះ បានឈប់នៅរសៀលថ្ងៃសៅរ៍នេះតែម្តង។
នៅក្នុងតំបន់ស្វយ័ត Guangxi Zhuang រងការខូចខាតផ្លូវថ្នល់ ច្រាំងថ្មនិងទំនប់ទឹក បណ្តាលឱ្យខាត់បង់ទឹកប្រាក់ ១០០លានយន់នៃការខាតបង់ដោយផ្ទាល់ទៅលើសម្ភារៈធនធានទឹកតែម្តង។
រដ្ឋាភិបាលក្នុងតំបន់បាននិយាយថា ទឹកជំនន់ដែលបង្កឡើងដោយសារភ្លៀងធ្លាក់ ដែលមានសិស្សសាលាពាក់កណ្តាល ជាង ១០០០នាក់ ដែលជាប់នៅក្នុងអគារថ្នាក់រៀនរបស់ពួកគេ នៅក្នុង Pingzheng Township នៃទីក្រុង Beiliu។ ហើយនិងបរិវេណនេះ ត្រូវបានជន់លិចដោយទឹកជ្រៅ បន្ទាប់ពីទឹកទន្លេរបានកើនឡើងខ្ពស់។ និស្សិតទាំងនោះត្រូវបានជម្លៀសចេញនៅយប់ថ្ងៃសុក្រម្សិលមិញ។
ព្យុះភ្លៀងនេះបានជំរុញឱ្យជម្លៀសប្រជាជនចំនួន ៧.៤៤៤នកា់ នៅក្នុងទីក្រុង Yulin ខេត្តក្វាងស៊ី បានដួលរំលំលំនៅដ្ឋានចំនួន ១២៤ខ្នង និងរងការខូចខាតផ្ទះសម្បែងចំនួន ២៥ខ្នងផ្សេងទៀត។
អាជ្ញាធរឧត្តុនិយមចិនព្យាករណ៍ថា មានភ្លៀងធ្លាក់ជាច្រើនទៀតនៅភាគខាងត្បូងចិន នៅថ្ងៃថ្ងៃសៅរ៍នេះនិងថ្ងៃអាទិត្យស្អែកទៀត ក្នុងនោះមានទាំងខេត្តក្វាងទុង ខេត្តហៃណាន ខេត្តFujian និងខេត្តយូណាន។ មជ្ឈមណ្ឌលឧត្តុនិយមជាតិបានឱ្យដឹងថា បណ្តាខេត្តទាំងនេះនឹងមើលឃើញទឹកភ្លៀងរហូតដល់ ១៣០មីលីម៉ែត្រ ក្នុងរយៈពេល ២៤ ម៉ោង៕
មតិយោបល់