ព័ត៌មានអន្តរជាតិ

សមាជិកសភាម្នាក់ លោកស្រី Jo Cox ត្រូវស្លាប់ ក្រោយការវាយប្រហារបាញ់ និងចាក់ ដ៏គួរឲ្យរន្ធត់!

អង់គ្លេសៈ បើតាមប៉ូលិស បាននិយាយថា សមាជិកសភាម្នាក់ លោកស្រី Jo Cox ត្រូវបានសម្លាប់ បន្ទាប់ពីការវាយប្រហារបាញ់ និងចាក់ដ៏គួរឲ្យរន្ធត់ នៅលើផ្លូវទៅមណ្ឌលបោះឆ្នោតរបស់នាង ក្នុងតំបន់ West Yorkshire ចក្រភពអង់គ្លេស។ នេះបើយោងតាមរយៈ សារព័ត៌មាន Sky News ចេញផ្សាយនៅថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០១៦។

លោកស្រី Jo Cox អាយុ ៤១ ឆ្នាំ មានកូនស្រីពីរនាក់ អាយុពីរឆ្នាំ និងម្នាក់ទៀត អាយុ ៥ឆ្នាំ បានដេកស្លាប់ក្នុងថ្លុកឈាម ក្នុងភូមិ Birstall ក្បែរទីក្រុង Leeds ។

សាក្សីម្នាក់ បាននិយាយថា នាងត្រូវបានគេទាត់ផងដែរ អំឡុងពេលការវាយ ប្រហារនេះ ស្របពេលដែលអ្នកផ្សេង ត្រូវគេបាញ់ចំនួន ៣គ្រាប់ រួមទាំង ម្នាក់ទៀត ត្រូវចាប់មួលកបំបាក់។

បុរសម្នាក់អាយុ ៥២ ឆ្នាំ ត្រូវបានចាប់ខ្លួន គាត់ឈ្មោះ Tommy Mair ហើយខណៈនេះ ប៉ូលិសបាននិយាយថាពួកគេ កំពុងតែស្វែងរកចាប់ខ្លួន អ្នកផ្សេងទៀត៕

មតិយោបល់