ព័ត៌មានអន្តរជាតិ

ប្រជាប្រិយភាពប្រធានាបតីហ្វីលីពីន កំពុងធ្លាក់ចុះយ៉ាងគំហុក

ហ្វីលីពីនៈ តាមការស្ទង់មតិក្នុងប្រទេស បានឲ្យដឹងថា ប្រជាប្រិយភាពរបស់ប្រធានាធិបតីលោក Rodrigo Duterte មានការធ្លាក់ចុះ នៅរយៈពេល ៣ ខែ ក្នុងឆ្នាំនេះ ខណៈដែលក្រុមអ្នកវិភាគនយោបាយ បានហៅសង្គ្រាមបង្ក្រាបថ្នាំញៀនរបស់លោកថា បានសម្លាប់ពលរដ្ឋក្រីក្ររស់នៅតំបន់អនាធិបតេយ្យជាច្រើន។ នេះបើយោងតាមរយៈ សារព័ត៌មាន Channel News Asia ចេញផ្សាយនៅថ្ងៃ០៥ ខែមេសា ឆ្នាំ២០១៧។

យោងតាមការស្ទង់មតិរបស់ទីភ្នាក់ងារ Pulse Asia បង្ហាញថា ៧៦% នៃប្រជាជនហ្វីលីពីនចំនួន ១.២០០ នាក់ បានបាត់បង់សេចក្ដីជឿទុកចិត្តលើការដឹកនាំរបស់លោក Duterte ដោយនៅក្នុងត្រីមាសដំបូងនេះ ប្រជាប្រិយភាពប្រធានាធិបតី បានធ្លាក់ចុះពី ៨៣% មកនៅត្រឹម ៧៨% តែប៉ុណ្ណោះ។

ក្នុងនោះសូម្បីតែរដ្ឋធានីម៉ានីល និងកោះលូហ្សុង ក៏បានបង្ហាញថា ពីការធ្លាក់ចុះលើភាពជឿទុកចិត្ត រួមទាំងការអនុវត្តគោលនយោបាយរបស់លោក Duterte ផងដែរ៕

មតិយោបល់