ព័ត៌មានអន្តរជាតិ

ក្ដៅៗ! អាមេរិក ត្រៀមពន្លះចិន ជុំវិញរឿងរំលោភបំពានសិទ្ធិអ៊ូហ្គួរ ខណៈមានបំណង ចង់ស្វែងរកកិច្ចព្រមព្រៀងពាណិជ្ជកម្មក៏ដោយ

អាមេរិកៈ សភាសហរដ្ឋអាមេរិក ត្រៀមនឹងប្រគល់តួនាទីដល់ លោកប្រធានាធិបតី ដូណាល់ ត្រាំ នូវឱកាសលើកទី២ ដែលមានរយៈពេលមិនដល់មួយខែផង សម្រាប់ចំណាត់ការលើរដ្ឋាភិបាលចិន ទាក់ទងនឹងបញ្ហាសិទ្ធិមនុស្ស ខណៈដែលលោក មានបំណងព្យាយាមជាយូរមកហើយ ដើម្បីស្វែងរកកិច្ចព្រមព្រៀងពាណិជ្ជកម្មមួយ ជាមួយទីក្រុងប៉េកាំង។ នេះបើយោងតាមសារព័ត៌មាន Aljazeera ចេញផ្សាយនៅថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០១៩។

កាលពីថ្ងៃព្រហស្បតិ៍ សមាជិកព្រឹទ្ធសភាក្រុងវ៉ាស៊ីនតោន រំពឹងថា ពួកគេនឹងអនុម័តច្បាប់យ៉ាងឆាប់រហ័ស និងការអំពាវនាវឱ្យមានការដាក់ទណ្ឌកម្មលើមន្រ្តីចិនដោយងាយ ព្រមទាំងចាត់វិធានការផ្សេងទៀត ដើម្បីដោះស្រាយការបង្ក្រាបដ៏ឃោរឃៅ ទៅលើជនជាតិភាគតិចអ៊ូហ្គួរ នៅភាគពាយព្យប្រទេសចិន។

ដោយសេតវិមាន បានអនុម័តការប្រែរបស់ខ្លួន នៅក្នុងការបោះឆ្នោត ជាមួយសំទ្បេងគ្រាំទ្រ ៤០៧ ទល់នឹង ១ កាលពីថ្ងៃអង្គារ ដែលវាត្រូវបានគេរំពឹងទុកថា នឹងមានការអនុម័តក្នុងរយៈពេល ២ សប្តាហ៍ខាងមុខទៀត ហើយអាចនឹងមានលក្ខណៈជាឯកច្ឆន្ទ។

ទោះជាយ៉ាងណាសេតវិមាន មិនបានអត្ថាធិប្បាយលើច្បាប់នេះទេ ប៉ុន្តែលោក ត្រាំ ប្រហែលជាគ្មានជម្រើសក្រៅពីចុះហត្ថលេខាលើវា ដូចដែលោកបានធ្វើប្រាកាសគាំទ្រសិទ្ធិមនុស្ស នៅហុងកុងនាពេលថ្មីៗនេះដែរ៕

មតិយោបល់