កណ្តាលៈ គ្រួសារទីទ័លក្រ គ្មានទីពឹង សង្ឃឹមលើរបរធ្វើសំណង់ មានកូនស្រីពិការដៃជើងអាយុ១៨ឆ្នាំ ដើរហើមដៃ បានដង្ហើយរកសប្បុរសធម៌ និងអង្គការសប្បុរសធម៌ ដើម្បីជួយព្យាបាលជំងឺនាង ដោយមានជីវភាពក្រីក្រ មានតែអំពាវនាវរកសប្បុរសនានាមេត្តាជួយ។
គ្រួសារក្រីក្រនេះ មានឪពុកឈ្មាះ អ៊ន អុន អាយុ៣៩ឆ្នាំ ពោះម៉ាយ ប្រកបមុខរបរកម្មករសំណង់ បានប្រាក់កម្រៃមួយថ្ងៃត្រឹមតែ២ម៉ឺនរៀល រកព្រឹកខ្វះល្ងាច មានទីលំនៅភូមិតាមេម ឃុំព្រែកស្តី ស្រុកកោះធំ ខេត្តកណ្តាល។
លោក អ៊ន អុន បច្ចុប្បន្នមានកូន៥នាក់ សុទ្ធតែកូនតូចៗ រស់នៅក្នុងផ្ទះទំហំ៤ម៉ែត្រ គុណ៦ម៉ែត្រ ដំបូលប្រកស័ង្កសី ហើយកូនស្រីពិការជើងជាកូនច្បងបង្អស់។ កូនស្រីពិការនេះ មានឈ្មោះ អ៊ុន សុខខេង អាយុ១៨ឆ្នាំ មានកូនប្រុសម្នាក់ អាយុប្រហែល១ឆ្នាំ ដែលរាល់ថ្ងៃរស់នៅជាមួយឪពុកជាអ្នករកស៊ីចិញ្ចឹម។ បច្ចុប្បន្ន កូនស្រីពិការនេះ កំពុងជួបបញ្ហាបូសនៅកន្លាក់កែងដៃធ្ងន់ធ្ងរ អត់មានលុយសម្រាប់ព្យាបាល។
បើតាមសម្ដីអ្នកជិតខាង បាននិយាយប្រាប់ Post News ថា គ្រួសារមួយនេះ ប្រកបមុខរបរជាកម្មករសំណង់ ដើម្បីដោះស្រាយជីវភាព ពេលខ្លះមានការងារធ្វើក៏បានធ្វើទៅ បញ្ហាពិបាកបំផុតដល់រដូវភ្លៀងធ្វើឲ្យគាត់គ្មានការងារធ្វើ ជួបបញ្ហាដាច់បាយក៏មានដែរ។ ឥឡូវស្រ្តីរូបនេះ ជួបបញ្ហាបូសនៅកន្លាក់កែងដៃធ្ងន់ធ្ងរអត់មានលុយដើម្បីវះកាត់ដូច្នេះ ទើបគាត់ដង្ហើយរកអំណោយសប្បុរសធម៌ពីសប្បុរសជន និងអង្កការសប្បុរសធម៌ ដើម្បីជួយព្យាបាលជំងឺនាង។
នាង អ៊ុន សុខខេង និយាយថា ក្រោយពីវះកាត់ជើងរួចហើយ នាងជួបបញ្ហាវះដៃទៀត តែឥឡូរបួសដៃនាងបានដរឡើងវិញយ៉ាងធ្ងន់ធ្ងរ កាលដែលនាងវះកាត់ដៃ គឺនៅមន្ទីពេទ្យបង្អែកស្រុកកោះធំ។ ដូច្នេះនាងសុំដង្ហោយដល់សប្បុរសជនមេត្តាជួយដល់នាង និងគ្រួសារដែលកំពុងជួបការលំបាក ខ្វះខាតគ្រប់យ៉ាងផង៕
មតិយោបល់