Post News Media ព័ត៌មានជាតិ តុលាការកាត់ទោ...

តុលាការកាត់ទោសអ្នកនិពន្ធចម្រៀងរបស់ផលិតកម្ម M ពាក់ព័ន្ធសំណុំរឿងបោកម៉ូតូ មិត្តភក្តិយកទៅបញ្ចាំ

(ភ្នំពេញ)៖ នៅរសៀលថ្ងៃទី២៥ ខែមីនា ឆ្នាំ២០១៦នេះលោក ស្វាយ តុញ ចៅក្រមជំនុំជម្រះនៃសាលាដំបូងរាជធានី​ភ្នំពេញ បានបើកសវនាការលើអង្គសេចក្តីនៃសំណុំរឿង​ រំលាភលើទំនុកចិត្ត បទល្មើសដែលមានចែងឱ្យផ្តន្ទាទោសតាមមាត្រា ៣៩១ និង៣៩២ នៃក្រមព្រហ្មទណ្ឌ។ ជនជាប់ចោទនៃសំណុំរឿងនេះមានឈ្មោះ សាត សំណាង ហៅ ឡុង សំណាង ភេទប្រុស អាយុ៣៣ ឆ្នាំ មានមុខរបរជាអ្នកនិពន្ធបទចម្រៀង ឱ្យផលិតកម្មអឹម (M Production)។
នៅក្នុងសវនាការជនជាប់ចោទឈ្មោះ សាត សំណាង ហៅ ឡុង សំណាង បានសារភាពថាខ្លួនពិតជាបានយកម៉ូតូរបស់មិត្តភក្តិ ម៉ាកហុងដា C125 ព័ណ៌ខ្មៅ ស៊េរីឆ្នាំ២០១០ ទៅបញ្ចាំ ចំណុចផ្ទះលេខ1 CE0 ផ្លូវ១៣៤ សង្កាត់វាលវង់ ខណ្ឌ៧មករា ពិតប្រាកដមែន។
គួររំឮកថា ជនជាប់ចោទ ត្រូវបានគេស្គាល់ថា ជាអ្នកនិពន្ធបទចម្រៀង ប្រចាំក្នុងផលិតកម្មអឹម (M Production) ត្រូវបានសមត្ថកិច្ច ធ្វើការឃាត់ខ្លួនកាលពី ថ្ងៃទី២៥ ខែតុលា ឆ្នាំ២០១៥កន្លងទៅ ក្រោយពីសមត្ថកិច្ចទទួលបានពាក្យបណ្តឹងពីជនរងគ្រោះ។
ទោះយ៉ាងណាសំណុំរឿងមួយនេះត្រូវបាន លោក ស្វាយ តុញ ចៅក្រមជំនុំជម្រះនៃសាលាដំបូងរាជធានី​ភ្នំពេញសម្រេចលើកពេលប្រកាសសាលក្រមទៅរសៀលថ្ងៃទី៦ ខែមេសា ឆ្នាំ២០១៦ខាងមុខវិញ៕

   
    
 

Loading...