ព័ត៌មានជាតិ

អ្នកកាសែតជើងខ្លាំងតាមហ្វេសប៊ុក ត្រូវតុលាការផ្តន្ទាទោស៤ខែ ពិន័យ៨០មុឺនរៀល

(ភ្នំពេញ): លោក សាន្ត​ ប៊ុនធឿន ដែលគេស្គាល់ថាជាអ្នក​កាសែត​ជើង​ខ្លាំង​រិះគន់​មិន​សំចៃ​មាត់​តាមហ្វេសប៊ុក ត្រូវ​បាន​លោក​ ឆែ​ វីរៈ​ ចៅក្រម​សាលា​ដំបូង​រាជធានី​ភ្នំពេញ​ សម្រេច​នៅ​ព្រឹក​ថ្ងៃ​ទី​២៥​ ខែ​មីនា​ ផ្តន្ទា​ទោស​៤ខែ​តែ​ទោស​នេះ​ត្រូវ​ព្យួរ​និង​ពិន័យ​៨០មុឺន​រៀល​ តាម​មាត្រា​៧៧​ ច្បាប់​ស្តី​ពី​ចរាចរណ៍​ផ្លូវ​គោក​ ពាក់ព័ន្ធ​ការ​បើក​ម៉ូតូ​លើស​កម្រិត​ជាតិ​អាកុល​ ។ 
លោក សាន្ត​ ប៊ុនធឿន ត្រូវបាននគរបាលចរាចរណ៍ ឃាត់ខ្លួនកាលពីយប់ថ្ងៃទី៩ ខែមីនា នៅចំណុចគោលដៅកំបូល ផ្លូវជាតិលេខ៤ សង្កាត់កំបូល ខណ្ឌពោធិ៍សែនជ័យ ។
នគរបាល បញ្ជាក់ថា លោក សាន ប៊ុនធឿន បានជិះម៉ូតូម៉ាកហុងដាឌ្រីមសង់សេ១២៥ គ្មានស្លាកលេខ មានកម្រិតជាតិអាកុល 0,64Mg/l ល្មើសនឹងច្បាប់ចរាចរណ៍ផ្លូវគោក ត្រង់ជំពូកទី១០ ទោសបញ្ញត្តិមាត្រា៧៧ ។ នគរបាលបញ្ជាក់ទៀតថា នៅពេលឃាត់ខ្លួន លោក សាន ប៊ុនធឿន បានបង្កភាពបាត់បង់សណ្តាប់ធ្នាប់ដោយស្រែកឡូឡា ប្រមាថដល់ ថ្នាក់ដឹកនាំកំពូលៗ ពោលគឺប្រើចរិតច្រង៉េងច្រង៉ាង អសីលធម៌ ៕

  

មតិយោបល់