ព័ត៌មានអន្តរជាតិ ព្រឹត្តិការណ៍ សំខាន់ៗ

មីយ៉ាន់ម៉ាទិញអង្ករស្តុកទុកចំនួន ៣០.០០០តោន ដើម្បីការពារគ្រោះមហន្តរាយធម្មជាតិ

មីយ៉ាន់ម៉ា: ប្រព័ន្ធផ្សព្វផ្សាយផ្លូវការបានរាយការណ៍នៅថ្ងៃព្រហស្បតិ៍នេះ បានឲ្យដឹងថា ក្រសួងពាណិជ្ជកម្មមីយ៉ាន់ម៉ានឹងទិញអង្ករទុកចំនួន ៣០.០០០តោននៅរដូវប្រមូលផលរបស់ប្រទេសនេះ។

គេហទំព័រសារព័ត៌មានស៊ិនហួ ចេញផ្សាយនៅថ្ងៃទី២៦ ឧសភានេះ ដោយស្រង់សម្តីរបស់រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្មលោក U Than Myint បានឱ្យដឹងថា ក្រសួងនឹងទិញអង្ករស្តុកទុក នៅក្នុងករណីការពារនូវគ្រោះ មហន្តរាយធម្មជាតិ ដែលអាចកើតឡើងជាយថាហេតុ ក្នុងការសម្របសម្រួល ជាមួយសហព័ន្ធស្រូវអង្ករមីយ៉ាន់ម៉ា។

បើតាមលោក U Thaung Win លេខាធិការសមាគមម៉ាស៊ីនកិនស្រូវមីយ៉ាន់ម៉ា បាននិយាយថា អង្ករបម្រុងទុកមិនត្រូវបានគេទិញអស់រយៈបីឆ្នាំមកហើយ។ តែឥឡូវនេះវិញ ការទិញអង្ករបម្រុងទុករបស់រដ្ឋាភិបាលនេះ វាអាចការពារ កសិករក្នុងស្រុក និងម្យ៉ាងវិញទៀត ប្រឆាំងនឹងការខាតបង់ដែលអាចធ្វើ បាននៅលើទីផ្សារស្រូវ-អង្ករ ផងដែរ។

នេះបើយោងតាមអង្គការ អង្គការស្បៀងអាហារនិងកសិកម្ម ដែលហៅកាត់ថា FAO បានឲ្យដឹងថា អង្ករបានប្រមូលផលនៅខែមេសា ឆ្នាំ២០១៥ បានចុះបញ្ជីក្នុងកំណត់ត្រាមានចំនួន ១,៨លានតោន។ ទោះជាយ៉ាងណា ផលិតកម្មស្រូវនៅខែមេសា ឆ្នាំ២០១៦ ត្រូវបានគេព្យាករថា នឹងមាន ២៩,២លានតោន៕
020160307161028

មតិយោបល់