ព័ត៌មានអន្តរជាតិ

ពួកឧទ្ទាមតាលីបង់ថា ខ្លួនជាអ្នកវាយប្រហារអត្តឃាត សម្លាប់មនុស្ស ៣៥ នាក់ នៅអាហ្វហ្គានីស្ថាន

អាហ្វហ្គានីស្ថានៈ ក្រុមមន្ត្រីក្នុងប្រទេស បាននិយាយថា យ៉ាងហោចណាស់មនុស្ស ៣៥ នាក់ ត្រូវបានសម្លាប់ និងជាង ៤០ នាក់ទៀត បានរងរបួស បន្ទាប់ពីរថយន្តបំផ្ទុះគ្រាប់បែកអត្តឃាតមួយគ្រឿង បានបើកតម្រង់គោលដៅមកកាន់រថយន្ដដឹកបុគ្គលិករបស់ក្រសួង នៅរដ្ឋធានីកាប៊ុល។ នេះបើយោងតាមរយៈ សារព័ត៌មាន Aljazeera ចេញផ្សាយនៅថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០១៧។

ហេតុការណ៍នេះ បានកើតឡើងមុនពេលម៉ោង ០៧ ព្រឹក (ម៉ោងក្នុងស្រុក) កាលពីថ្ងៃច័ន្ទ នៅជិតផ្ទះរបស់អនុប្រធានរដ្ឋបាលលោក Mohammad Mohaqi ។

ពួកឧទ្ទាមតាលីបង់ នៅក្នុងសេចក្តីថ្លែងការណ៍មួយ បានប្រកាសទទួលខុសត្រូវចំពោះការវាយប្រហារនេះផងដែរ។

អ្នកនាំពាក្យប៉ូលិសទីក្រុងកាប៊ុល លោក Basir Mujahed បាននិយាយថា រថយន្តក្រុងត្រូវបានបំផ្លាញ រួមជាមួយរថយន្ត ០៣ គ្រឿងផ្សេងទៀត និងហាងមួយចំនួន នៅក្នុងតំបន់នោះ៕

មតិយោបល់