ព័ត៌មានជាតិ ព្រឹត្តិការណ៍ សំខាន់ៗ

ស្ថានទូតអាមេរិក អំពាវនាវឲ្យរដ្ឋាភិបាល បញ្ឈប់ការប្រើប្រាស់កម្លាំងប្រដាប់អាវុធប្រឆាំងនឹងលោក កឹម សុខា

ភ្នំពេញៈ ក្រោយព្រឹត្តការណ៍សមត្ថកិច្ចប្រដាប់ដោយអាវុធ ធ្វើការឃាត់រថយន្តរបស់លោក កឹម សុខា ប្រធានស្ដីទីគណបក្សសង្គ្រោះជាតិ កាលពីព្រឹកថ្ងៃទី២៦ ខែឧសភានេះ នៅតាមបណ្ដោយមហាវិថី ព្រះនរោត្តម និងឡោមព័ទ្ធទីស្នាក់ការកណ្ដាលគណបក្សសង្គ្រោះជាតិ ស្ថានទូតអាមេរិក ប្រចាំនៅកម្ពុជា បានចេញសេចក្ដីថ្លែងការណ៍មួយភ្លាម នៅល្ងាចថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០១៦នេះ ជុំវិញការចាត់វិធានការផ្លូវច្បាប់ប្រឆាំងនឹងលោក កឹម សុខា។

ស្ថានទូតអាមេរិក បានអំពាវនាវឲ្យរដ្ឋាភិបាល ត្រូវបញ្ឈប់ប្រើប្រាស់កម្លាំងប្រដាប់អាវុធក្នុងការដោះស្រាយបញ្ហា ហើយសូមឲ្យរដ្ឋាភិបាល និងគណបក្សសង្គ្រោះជាតិ ងាកបន្តធ្វើការសន្ទនាជាបន្ទាន់ ដើម្បីស្វែងរកដំណោះស្រាយដោយសន្ដិវិធីចំពោះវិបត្តិនយោបាយបច្ចុប្បន្ន៕
us embassy

photo_2016-05-26_17-24-55photo_2016-05-26_17-24-51photo_2016-05-26_17-24-48photo_2016-05-26_16-27-11photo_2016-05-26_16-26-29photo_2016-05-26_16-26-34photo_2016-05-26_16-25-58photo_2016-05-26_16-26-50photo_2016-05-26_16-26-20

មតិយោបល់