ព័ត៌មានអន្តរជាតិ

ប៉ាគីស្ថានចាប់ខ្លួនមេដឹកនាំក្រុមសកម្មប្រយុទ្ធ ចោទប្រកាន់ពាក់ព័ន្ធការវាយប្រហារសម្លាប់មនុស្ស ១៦៦ នាក់ នៅទីក្រុងបុមបៃ

ប៉ាគីស្ថានៈ អាជ្ញាធរក្នុងប្រទេស នៅថ្ងៃអង្គារនេះ បានចាប់ឃុំខ្លួនលោក Hafiz Saeed ជា​មេដឹកនាំ​របស់​ក្រុម Jamaat-ud-Dawa (JuD) ដែល​ត្រូវបាន​ចោទប្រកាន់ថា នៅ​ពីក្រោយ​ការវាយប្រហារ​ នៅមជ្ឈមណ្ឌលពាណិជ្ជកម្ម ក្នុង​ទីក្រុងបុមបៃ កាលពី​ឆ្នាំ​២០០៨ ដែលបានសម្លាប់មនុស្ស ១៦៦ នាក់។ នេះបើយោងតាមរយៈ សារព័ត៌មានចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃទី៣១ ខែមករា ឆ្នាំ២០១៧។

តាមការអះអាងពីមន្រ្តីអាជ្ញាធរ បានឲ្យដឹងថា ក្រសួងមហាផ្ទៃបានចេញដីកាចាប់ខ្លួន លោក Hafiz Saeed កាលពីថ្ងៃចន្ទ បន្ទាប់ពីលោកបាននិយាយទៅកាន់ប្រព័ន្ធផ្សព្វផ្សាយ នៅទីក្រុង Lahore ហើយក្នុងនោះដែរ មន្ត្រីជាន់ខ្ពស់បួនរូបនៃក្រុមនេះ ក៏ត្រូវបានគេឃុំខ្លួនផងដែរ នៅតាមបណ្តាទីក្រុងផ្សេងៗគ្នា ក្នុងរដ្ឋ Punjab។

មន្ត្រីអ្នកនាំពាក្យរដ្ឋាភិបាល បាននិយាយថា វត្តមានប៉ូលិស ត្រូវបានដាក់ពង្រាយនៅឯទីស្នាក់ការកណ្តាល JuDs ក្នុងតំបន់ប្រជុំជន Muridke ជិតទីក្រុង Lahore ។

មុនប៉ុន្មានម៉ោងដែលលោក Saeed ត្រូវបានគេដាក់នៅក្រោមការឃុំខ្លួនក្នុងផ្ទះ រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ លោក Chaudhry Nisar Ali Khan បាននិយាយថា ទីស្នាក់ការ JuD ក្នុងទីក្រុង Islamabad បានស្ថិតនៅក្រោមការអង្កេតរបស់គណៈកម្មាធិការទណ្ឌកម្មនៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ចាប់តាំងពី ២០១០ ដល់ ២០១១ មកម្ល៉េះ ៕

មតិយោបល់