ភ្នំពេញៈ កម្លាំងអាវុធហត្ថខណ្ឌដង្កោសហការជាមួយកម្លាំងមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀនអ.ហរាជធានីភ្នំពេញ បានចេញប្រតិបត្តិការចុះបង្ក្រាប និងឆែកឆេរក្នុងបន្ទប់ជួលដែលមានលេខរៀងទី៤មួយកន្លែងស្ថិតក្នុងភូមិ អន្លង់គងថ្មី សង្កាត់ព្រៃសរ ខណ្ឌដង្កោ រាជធានីភ្នំពេញ ដោយបានឃាត់ខ្លួនជនសង្ស័យចំនួន០៥នាក់ ដកហូតម្សៅក្រាមពណ៍សថ្លាចំនួន០២កញ្ចប់តូច ទូរស័ព្ទចំនួន០៧គ្រឿងកាបូបដៃចំនួន០២និងឧបករណ៍ប្រើប្រាស់គ្រឿងញៀនមួយចំនួនផងដែរ។
ជនសង្ស័យដែលឃាត់ខ្លួនក្នុងប្រតិបត្តិការ កាលពីវេលាម៉ោង១៤និង៣០នាទី ថ្ងៃព្រហស្បតិ៍ ទី២៦ ខែឧសភា ឆ្នាម២០១៦នេះ រួមមាន ទី១.ឈ្មោះ លីម បូប៊ី ភេទប្រុស អាយុ២៤ឆ្នាំ ស្នាក់នៅបន្ទប់ជួល ភូមិអន្លង់គងថ្មី សង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ។ ទី២.ឈ្មោះ គឹម ពិសិដ្ឋ ភេទប្រុស អាយុ២៥ឆ្នាំ ស្នាក់នៅភូមិអន្លង់គងថ្មី សង្កាត់ព្រៃសរ ខណ្ឌដង្កោ រាជធានីភ្នំពេញ។ ទី៣.ឈ្មោះ ទូច ភក្តី ភេទប្រុស អាយុ២៥ឆ្នាំ រស់នៅភូមិបុត្រតាជី សង្កាតព្រែកហូ ក្រុងតាខ្មៅ ខេត្តកណ្តាល។ ទី៤.ឈ្មោះ ឆោម កន្និកា ភេទស្រី អាយុ២០ឆ្នាំ ស្នាក់នៅបន្ទប់ជួល ភូមិអន្លង់គងថ្មី សង្កាត់ព្រៃសរ ខណ្ឌដង្កោ រាជធានីភ្នំពេញ។ ទី៥ដែលជាជនសង្ស័យចុងក្រោយ ឈ្មោះ ខៀវ បញ្ញា ភេទប្រុស អាយុ២៥ឆ្នាំរស់នៅភូមិខ្វា សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ។ជនសង្ស័យទាំង០៥នាក់គឺមានមុខរបរ ចែកចាយនិងប្រើប្រាស់គ្រឿងញៀន។
ក្រោយការសាកសួរបន្ថែមទៅលើឈ្មោះ លីម បូប៊ី និង ឈ្មោះ ឆោម កន្និកា បានសារភាពថាក្រុមរបស់គេគឺនៅមានគ្នាម្នាក់ទៀតគឺឈ្មោះ ខៀវ បញ្ញា ក៏ជាអ្នកចែកចាយគ្រឿងញៀនម្នាក់ដែរ។ ទើបឈានដល់ការចាប់ខ្លួននៅចំណុចមុខរោងចក្រតុក្កតាស្ថិតនៅក្នុងភូមិអន្លង់គងថ្មី សង្កាត់ព្រៃសរ ខណ្ឌដង្កោ រាជធានីភ្នំពេញ។
សូមជំរាបផងដែរថា មុនពេលឈានដល់ការឆែកឆេរនិងឃាតខ្លួនជនសង្ស័យទាំង០៣នាក់ដោយធ្វើការដកហូតសំភារៈខាងលើកម្លាំងអាវុធហត្ថបានទទួលព័ត៌មានពីបណ្តាញរាយការថា នៅចំណុចកើតហេតុខាងលើ ថាមានការជួញដូរ និងប្រើប្រាស់គ្រឿងញៀនយ៉ាងសកម្ម ដូច្នេះកម្លាំងអាវុធហត្ថក៏ចេញប្រតិបត្តិការដល់កន្លែងបន្ទប់ជួលខាងលើដោយធ្វើកាឃាត់ខ្លួនជនសង្ស័យនិងវត្ថុតាងខាងលើតែម្តង។ បច្ចុប្បន្នជនសង្ស័យរួមទាំងវត្ថុតាងខាងត្រូវបានបញ្ជូនទៅមន្ទីប្រឆាំងបទល្មើសគ្រឿងញៀន អ.ហ រាជធានីភ្នំពេញដើម្បីចាត់ការតាមនីតិវិធីនៃច្បាប់៕
មតិយោបល់