ឥណ្ឌូនេស៊ី: ក្រុមប៉ូលិសឥណ្ឌូនេស៊ី ប្រឆាំងភេរវកម្ម ដែលហៅថាក្រុមពិសេស ៨៨ (Densus ៨៨) បានធ្វើសមយុទ្ធយោធាប្រឆាំងអំពើភេរវកម្មមួយនៅទីក្រុងហ្សាការតា នៅថ្ងៃថ្ងៃព្រហស្បតិ៍នេះ។
ការធ្វើសមយុទ្ធនេះ គឺក្នុងគោលបំណងជួយការពារមន្ត្រីជាន់ខ្ពស់ ក្នុងអំឡុងពេលកិច្ចប្រជុំកំពូលអាស៊ានលើកទី១៦ និងប្រឆាំងបទឧក្រិដ្ឋកម្មឆ្លងដែន ហៅកាត់ថា (SOMTC) និងម្យ៉ាងវិញទៀត មានគោលបំណងដើម្បីបង្កើនកិច្ចសហប្រតិបត្តិការជាមួយប៉ូលិសអន្តរជាតិ ដើម្បីទប់ស្កាត់និងប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្មឆ្លងដែនអន្តរជាតិនានាផងដែរ៕
មតិយោបល់