ព័ត៌មានអន្តរជាតិ ព្រឹត្តិការណ៍ សំខាន់ៗ

ប្រទេស G7 មានការព្រួយបារម្ភអំពីស្ថានភាពនៅសមុទ្រចិនខាងត្បូងនិងខាងកើត

ជប៉ុន: ប្រទេស G7 សម្តែងការព្រួយបារម្ភអំពីស្ថានភាពនៅសមុទ្រចិនខាងត្បូងនិងខាងកើត។ យើងមានការព្រួយបារម្ភអំពីស្ថានភាពនៅក្នុងសមុទ្រចិនខាងកើតនិងខាងត្បូង និងបញ្ជាក់ពីសារៈសំខាន់ជាមូលដ្ឋាននៃការគ្រប់គ្រងនិងការដោះស្រាយជម្លោះដោយសន្តិវិធី។ នេះជាការលើកឡើងរបស់ប្រទេស G7 នៅក្នុងសេចក្តីថ្លែងការណ៍រួមគ្នាមួយ បន្ទាប់ពីបញ្ចប់កិច្ចប្រជុំកំពូលនៅថ្ងៃសុកនេះ នៅក្នុងប្រទេសជប៉ុន ដើម្បីទប់ស្កាត់ពីបុគ្គលណាមួយ និងបណ្តាប្រទេសនានាដោយមិនសំដៅឈ្មោះចំៗក៏ដោយ។

មេដឹកនាំក្រុមកំពូលប្រទេស G7 បានប្រកាសឲ្យដឹងថាពួកគេកំពុងព្រួយបារម្ភអំពីភាពតានតឹងដែលបានកើនឡើងនៅក្នុងតំបន់អាស៊ី ហើយពួកគេក៏បានអំពាវនាវរកដំណោះស្រាយដោយសន្តិវិធី ពោលគឺជៀសវាងការប្រើប្រាសកម្លាំងយោធា។

សេចក្តីប្រកាសរបស់ពួកគេបានភ្ជាប់មកជាមួយនឹងភាពតានតឹង ដែលបានកើនឡើងលើពាក្យបណ្តឹងដែលប្រកួតប្រជែងនៅក្នុងសមុទ្រចិនខាងត្បូង។
ជុំវិញពាក្យបណ្តឹងនិងយោធាដែលចិនទាមទារយកប្រជុំកូនកោះទាំងនោះ ដែលចិនបានខឹងប្រទេសជិតខាងមួយចំនួនក្នុងតំបន់​អាស៊ីអាគ្នេយ៍​ដែលអះអាងថាជាកោះរបស់ពួកគេរៀងៗខ្លួន រួមទាំងប្រទេសហ្វីលីពីន និងប្រទេសវៀតណាម ផងដែរ។

ប្រទេសចិនក៏បានអន់ចិត្តជាមួយនឹងបណ្តាប្រទេស G7 ផងដែរ ក្នុងការទៅចូលរួមកិច្ចប្រជុំកំពូងដែលប្រទេសជប៉ុនបានធ្វើជា​ម្ចាស់ផ្ទះនៃកិច្ចប្រជុំ​កំពូល​នេះ។ ការអន់ចិត្តរបស់ចិនខាងលើនេះ ដោយសារតែចិនកំពុងតែមានជម្លោះដណ្តើមកោះជាមួយនឹងជប៉ុន រីឯអាមេរិកក៏បានលូកដៃក្នុងបញ្ហា​នៅ​សមុទ្រចិនខាងត្បូង។ជំរុញវិញការព្រួយបារម្ភយ៉ាងខ្លាំងអំពីការកើនឡើងក្នុងតំបន់របស់កម្លាំងយោធារបស់ប្រទេសនេះ និងរងការគំរាមកំហែងដើម្បីគាំទ្រការអះអាងរបស់ខ្លួនជាមួយកម្លាំងប្រសិនបើចាំបាច់។

សូមបញ្ជាក់ថា ប្រទេស G7 រួមាន សហរដ្ឋអាមេរិក, ជប៉ុន, អង់គ្លេស, បារាំង, អាល្លឺម៉ង់, អ៊ីតាលីនិងប្រទេសកាណាដាផងដែរ ដោយកិច្ចប្រជុំកំពូលត្រូវបានបញ្ចប់នៅថ្ងៃសុក្រនេះហើយ ដោយកិច្ចប្រជុំកំពូលនេះ បានផ្តោតទៅលើបញ្ហាសន្តិសុខពិភពលោក និងបម្រែបម្រួលអាកាសធាតុយ៉ាងធ្ងន់ធ្ងរ និងបញ្ហាជំនួយមនុស្សធម៌ ផងដែរ៕

sea china

 

មតិយោបល់