ភ្នំពេញៈ អគ្គិសនីកម្ពុជា នៅព្រឹកថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០១៦នេះ បានផ្អាកការផ្គត់ផ្គង់អគ្គិសនីបណ្ដោះអាសន្ននៅតំបន់មួយចំនួន ដែលស្ថិតនៅលើមហាវិថីព្រះមុនីវង្ស ក្នុងសង្កាត់បឹងប្របែក ខណ្ឌចំការមន ដើម្បីឲ្យក្រុមការងារបច្ចេកទេសសម្រួលការងារមួយចំនួន។ នេះបើតាមការជូនដំណឹងរបស់ហ្វេសប៊ុកអគ្គិសនីកម្ពុជា មុននេះ២នាទី។
អគ្គិសនីកម្ពុជា សរសេរថា “នៅថ្ងៃទី27 ខែឧសភា ឆ្នាំ2016 វេលាម៉ោង 10:20នាទី សុំផ្អាកការផ្គត់ផ្គង់អគ្គិសនីបណ្តោះអាសន្ន នៅបន្ទប់ភ្លើងលេខ 195 ដែលស្ថិតលើមហាវិថីព្រះមុន្នីវង្ស(93) សង្កាត់បឹងត្របែក ខណ្ឌចំការមន រាជធានីភ្នំពេញ”។
ពាក់ព័ន្ធការផ្ដាច់ភ្លើងបណ្ដោះអាសន្ននេះ ត្រូវបានអគ្គិសនីកម្ពុជា បញ្ជាក់ថា ដោយសារក្រុមការងារច្ចេកទេសត្រូវ ធ្វើការរំលែកបន្ទុកអគ្គិសនី លើខ្សែបណ្តាញតង់ស្យុងទាប(LV) ហើយអតិថិជននឹងមានចរន្តអគ្គិសនីប្រើប្រាស់ឡើងវិញ នៅមុនម៉ោង១២ថ្ងៃត្រង់នេះ៕
មតិយោបល់