យូអិន: អ្នកនាំពាក្យរបស់អង្គការសហប្រជាជាតិបាននិយាយថា អង្គការសហប្រជា ជាតិ (យូអិន) ត្រូវបានរំខានយ៉ាងខ្លាំងដោយការបំផ្លាញជាបន្តនៃហេដ្ឋារចនាសម្ព័ន្ធស៊ីវិលជាពិសេសសម្ភារៈបរិក្ខារពេទ្យ នៅទូទាំងប្រទេសស៊ីរី ហើយអង្គការពិភពលោកមួយនេះ អំពាវនាវឱ្យ បញ្ចប់សកម្មភាពបំផ្លិចបំផ្លាញនេះនិងជួយសង្រ្គោះមន្ទីរពេទ្យ ពីការខូចខាតសង្រ្គាមនៅក្នុងប្រទេសនេះ។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មានចិនស៊ិនហួ នៅថ្ងៃទី០៣ សីហា ឆ្នាំ២០១៦នេះ។
ជាងប៉ុន្មានថ្ងៃចុងក្រោយនេះ អង្គការសហប្រជាជាតិបានទទួលរបាយការណ៍ពីមន្ទីរពេទ្យចំនួនប្រាំ ដែលរង ការវាយប្រហារតាមអាកាស ដោយរួមបញ្ចូលទាំងមន្ទីរពេទ្យចំនួនបី នៅក្នុងអភិបាលទីក្រុងអាឡេប៉ូ។ មនុស្សរាប់សិបនាក់ស្លាប់និងរបួស ដែលបណ្ដាលមកពីការវាយប្រហារទាំងនេះ រួមទាំងស្ត្រីមានផ្ទៃពោះ និងកុមារផងដែរ។
មុនពេលវាយប្រហារបានរាយការណ៍ថា សម្ភារៈបរិក្ខារពេទ្យទាំងនេះ ដែលបានផ្ដល់ការថែទាំសុខភាព សង្គ្រោះជីវិត មនុស្សរាប់ម៉ឺននាក់ដែលក្នុងនោះលោកបាននិយាយបន្ថែមទៀតថា ជាលទ្ធផលនៃការបំផ្លាញ ជាច្រើនកន្លែងត្រូវបានគេលែងដំណើរការ។
អង្គការសហប្រជាជាតិនេះបានបន្តអំពាវនាវដល់គ្រប់ភាគីទាំងអស់ ដើម្បីបញ្ចប់ជម្លោះនេះការបំផ្លាញ មន្ទីរពេទ្យនិងហេដ្ឋារចនាសម្ព័ន្ធស៊ីវិលដទៃទៀត ដែលមានសារៈសំខាន់សម្រាប់ជនស៊ីវិលនិងដើម្បីគោរព តាមកាតព្វកិច្ចរបស់ខ្លួន ក្រោមច្បាប់សិទ្ធិមនុស្សអន្តរជាតិ។
សូមបញ្ជាក់ថា នៅចុងខែមេសា ការវាយប្រហារតាមអាកាសបានវាយប្រហារមន្ទីរពេទ្យក្នុងតំបន់ ដែលពួក ឧទ្ទាមកាន់កាប់មួយនៃទីក្រុងអាឡេប៉ូរបស់ប្រទេសស៊ីរី បានសម្លាប់មនុស្សយ៉ាងហោចណាស់ ២៧នាក់រួមទាំងកុមារបីនាក់៕



មតិយោបល់