ព័ត៌មានអន្តរជាតិ

ប្រាក់ចំណេញរបស់ Samsung នៅត្រីមាសដំបូង ក្នុងឆ្នាំនេះកើនទ្បើង

សេអ៊ូល៖ ក្រុមហ៊ុនផលិតគ្រឿងអេទ្បិចត្រូនិច Samsung បានកំណត់ប្រាក់ចំណេញសម្រាប់ ត្រីមាសដំបូងរបស់ខ្លួនឃើញថា មានការកើនទ្បើងចំនួន ១០ ភាគរយនៅថ្ងៃព្រហស្បតិ៍នេះ ដែលការកើនទ្បើងនេះ ត្រូវបានគេពឹងផ្អែកទៅលើសញ្ញានៃការលក់ថ្មីៗរបស់ទូរស័ព្ទ smartphone Galay S7 របស់ក្រុមហ៊ុន បើទោះបីជាគេសង្កេតឃើញថា មានសន្ទុះនៃគូប្រជែងថ្មីៗជាច្រើនក៏ដោយ។

ការព្យាករណ៍ របស់ក្រុមហ៊ុនបច្ចេកវិទ្យាដ៏ធំនៃប្រទេសកូរ៉េខាងត្បូង បានប៉ាន់ស្មាន សម្រាប់ប្រតិបត្តិការ ប្រាក់ចំណេញ ត្រីមាសដំបូងអាចនឹងវាយលុកនៅលើទីផ្សារ និងបានបង្កើននូវក្តីសង្ឃឹមថា អាជីវកម្មទូរស័ព្ទរបស់ក្រុមហ៊ុននេះនឹងមានកំណើនប្រាក់ចំណេញប្រចាំឆ្នាំលើកដំបូងរបស់ខ្លួន នៅក្នុងរយៈពេលបីឆ្នាំនេះ និងការទទួលបាន ផលប្រយោជន៍ពីការធ្វើឲ្យប្រសើរឡើង សម្រាប់ឧបករណ៍ និងការកាត់បន្ថយនៃតម្លៃរបស់វា។

ក្រុមហ៊ុន Samsung ក៏បានឲ្យដឹងបន្ថែមទៀតថា ប្រាក់ចំណេញប្រតិបត្តិការ ពីខែមករាដល់ខែមីនា ទំនងជាស្មើនឹង ៦,៦ ពាន់ពាន់លានវ៉ុន ត្រូវនឹង ៥,៧ ពាន់លានដុល្លារអាមេរិក៕

photo_2016-04-06_23-50-26 photo_2016-04-06_23-50-30

មតិយោបល់