ព័ត៌មានជាតិ

សម្រាប់ឆ្នាំ២០១៥ និង២០១៦នេះ គឺជាឆ្នាំដែលក្តៅខ្លាំង មិនធ្លាប់មាន ក្នុងរយៈពេល១៣៦ឆ្នាំ សម្រាប់ពិភពលោកទាំងមូល

ភ្នំពេញ៖ ការប្រែប្រួលអាកាសធាតុ កំពុងធ្វើឲ្យពិភពលោក មានការព្រួយបារម្ភ ចំពោះគ្រោះថ្នាក់ ដែលបណ្តាលឲ្យប៉ះពាល់ដល់ធម្មជាតិ ជីវិតមនុស្ស សត្វ និងផលដំណាំ។

ក្រុមប្រឹក្សាអន្តររដ្ឋាភិបាល ស្តីពីការប្រែប្រួលអាកាសធាតុរបស់ (IPCC) បានបញ្ជាក់ឲ្យដឹង នៅថ្ងៃទី៧ ខែមេសា នេះថា

” សកម្មភាពរបស់មនុស្ស អាចបណ្តាលឲ្យមានការប្រែប្រួលអាកាសធាតុ។ ក្នុងនោះបើយោងតាមរយៈ របាយការណ៍ របស់មជ្ឈមណ្ឌលជាតិ សម្រាប់បរិស្ថានរបស់សហរដ្ឋអាមេរិក ក៏បានបញ្ជាក់ដែរថា សម្រាប់ឆ្នាំ២០១៥ និង២០១៦នេះ គឺជាឆ្នាំដែលក្តៅខ្លាំងមិនធ្លាប់មាន ក្នុងរយៈពេល ១៣៦ឆ្នាំ សម្រាប់ពិភពលោកទាំងមូល “។

ដោយមើលឃើញនូវបញ្ហានេះ សម្រាប់ប្រទេសកម្ពុជា មន្ត្រីរដ្ឋាភិបាលកម្ពុជា បានរៀបចំនូវសិក្ខាសាលាមួយ ដែលនិយាយអំពីការផ្សព្វផ្សាយ ក្របខណ្ឌជាតិ សម្រាប់ត្រួតពិនិត្យ និងវាយតម្លៃការប្រែប្រួលអាកាសធាតុ ដែលសិក្ខាសាលានេះត្រូវបានធ្វើឡើង គឺដើម្បីបើកកិច្ចពិភាក្សាស្វែងរកដំណោះស្រាយ ជុំវិញបញ្ហានៃការប្រែប្រួលអាកាស។

លោក ទិន ពន្លក អគ្គលេខាធិការក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចីរភាព បានថ្លែងឲ្យដឹងថា អាកាសធាតុមិនប្រក្រតីដែលធ្វើឲ្យទាំងអស់គ្នា កំពុងជួបប្រទះរួមមាន ” គ្រោះទឹកជំនន់ គ្រោះរាំងស្ងួត និងខ្យល់ព្យុះ ជាដើម គឺអាចទាក់ទងនិងការប្រែប្រួលអាកាសធាតុ “។

លោកបន្តថា សម្រាប់ប្រទេសកម្ពុជា ដែលជាប្រទេសងាយរងគ្រោះ ដោយការប្រែប្រួលអាកាសធាតុ ដូច្នេះកម្ពុជាត្រូវតែស្វែងរកវិធានការទប់ស្កាត់ ខណៈដែលគ្រោះរាំងស្ងួតនេះ បាននិងកំពុងរំខានដល់ការងារកសិកម្ម សុខភាពមនុស្ស សត្វ និងប៉ះពាល់ដល់ជីវភាពរបស់ ប្រជាជននិង ការអភិវឌ្ឍន៍ សេដ្ឋកិច្ចជាតិជាដើម។

លោកអគ្គលេខាធិការក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចីរភាព បន្តថា ដោយមើលឃើញការប៉ះពាល់អវិជ្ជមាន និងដើម្បីចូលរួមជាមួយសហគមន៍អន្តរជាតិលើការប្រែប្រលអាកាសធាតុ រាជរដ្ឋាភិបាលកម្ពុជា បានអនុម័តជាផ្លូវការនូវផែនការយុទ្ធសាស្រ្តឆ្លើយនឹងការប្រែប្រួលអាកាសធាតុឆ្នាំ២០១៤-២០២៣ និងបានដាក់ដូនលេខាធិការរដ្ឋាននៃអង្គការសហប្រជាជាតិ ស្តីពីរបាយការណ៍នៃការចូលរួមរបស់កម្ពុជា ក្នុងការអនុវត្តអណុសញ្ញានេះ នៅមុនកិច្ចប្រជុំបណ្តាភាគីលើកទី២១ នៅទីក្រុងប៉ារីស ប្រទេសបារាំង កាលពីឆ្នាំ២០១៥ថ្មីៗនេះ។

ឯកសារទាំងពីរជា ឯកសារគោលនយោបាយជាតិទូលលំទូលាយពុំធ្លាប់មានពីមុនមក សម្រាប់ឆ្លើយតប និងបញ្ហាប្រែប្រួលអាកាសធាតុនៅកម្ពុជា ដោយឆ្លុះបញ្ចាំងពីឆន្ទៈនយោបាយ និងការប្តេជាមោះមុតរបស់រាជរដ្ឋាភិបាល ក្នុងការដោះស្រាយផលប៉ះពាល់នៃការប្រែប្រួលអាកាសធាតុ ទាំងថ្នាក់ជាតិ និង ថ្នាក់អន្តរជាតិ៕

photo_2016-04-06_23-25-28 photo_2016-04-06_23-25-34

មតិយោបល់