ព័ត៌មានអន្តរជាតិ ព្រឹត្តិការណ៍ សំខាន់ៗ

៣នាក់ស្លាប់និង៣នាក់ទៀតបាត់ខ្លួន ដោយសារក្រឡាប់ទូកនៅក្នុងប្រទេសឥណ្ឌា

ឥណ្ឌា: ក្រុមមន្រ្តីបាននិយាយនៅថ្ងៃសុក្រនេះថា មនុស្សបីនាក់បានស្លាប់និងបីនាក់ផ្សេងទៀតបានបាត់ខ្លួនបន្ទាប់ពីទូកមួយដែលមានភាពចង្អៀតណែន ពោលគឺលើសចំណុះ ដែលបង្កឲ្យក្រឡាប់នៅរដ្ឋ Bihar ភាគខាងកើតប្រទេសឥណ្ឌា។

ទូកបានក្រឡាប់នៅយប់ថ្ងៃព្រហស្បតិ៍នៅក្នុងទន្លេ Ganga នៅក្នុងស្រុក Katihar Manihari ប្រមាណ ៣០៥គីឡូម៉ែត្រភាគខាងកើតទីក្រុង Patna ស្ថិតនៅក្នុងរដ្ឋ Bihar។ សាកសពបីនាក់ត្រូវគេស្រង់ចេញ ដូច្នេះមកដល់ពេលខណៈពេលនេះ ដែលជាការជួយសង្គ្រោះនិងការប្រតិបត្តិការ​ស្វែងរក​ដោយកម្លាំងសន្តិសុខ ដើម្បីឆ្លើយតបគ្រោះមហន្តរាយនៅតែបន្តសម្រាប់ការបាត់ខ្លួន។

មន្ត្រីបាននិយាយថា មនុស្ស ២៦នាក់បានស្ថិតនៅលើទូកដែលបានក្រឡាប់ខាងលើនេះ។ ហើយទូកនេះបានបាត់បង់តុល្យភាព​របស់ខ្លួន ជាក់ស្តែង​ដោយសារតែការផ្ទុកធ្ងន់ពេក និងបានក្រឡាប់នៅក្នុងទន្លេនេះតែម្តង។ អ្នកស្រុកបានលើកឡើងថា បន្តបន្ទាប់ពីមានឧប្បត្តិហេតុនេះ មនុស្ស ២០នាក់ ដែលរាយការណ៍ថា បានហែលឆ្លងកាត់ទន្លេដោយសុវត្ថិភាព។

សូមបញ្ជាក់ថា សប្តាហ៍មុនមានមនុស្ស ១៨នាក់បានស្លាប់នៅក្នុងគ្រោះថ្នាក់ទូកមួយស្រដៀងគ្នានៅក្នុងទន្លេនោះ Bhagirathi (Hooghly) នៅរដ្ឋ West Bengal ៕

speedboat-crashMoradabad: Locals search for bodies at river Dhela in Moradabad on Sunday. Eight people were aboard a boat when it overturned . PTI Photo(PTI7_5_2015_000140B)

មតិយោបល់