ព័ត៌មានអន្តរជាតិ

ប្តីប្រពន្ធមួយគូ ត្រូវបានឃុំខ្លួន ដោយសារតែចូលចិត្តបង្ហោះរូបអាក្រាតកាយលើអ៊ិនធើណិក

គួនមីងៈ ប្តីប្រពន្ធមួយគូត្រូវបានគេឃុំខ្លួន នៅភាគនិរតី ខេត្តយុនណាន ប្រទេសចិន ដោយសារពួកគេបានបង្ហោះរូបថតអាក្រាតរបស់ខ្លួននៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម។ នេះបើតាមការបញ្ជាក់របស់ប៉ូលិស។

បើតាមសារព័ត៌មានបរទេស បានឲ្យដឹងនៅយប់ថ្ងៃសុក្រ ទី២៧ ខែឧសភា ឆ្នាំ២០១៦នេះថា កាលពីព្រឹកថ្ងៃពុធ គូស្វាមីភរិយាបានបង្ហោះរូបភាពអាក្រាតជាច្រើនសន្លឹក ដែលពួកគេបានថតនៅតំបន់ទេសភាពមួយកន្លែង ស្ថិតនៅទីក្រុងក្រុង Dali, លើបណ្តាញផ្សព្វផ្សាយ Sina Weibo microblog ដែលការបង្ហោះនេះ បានជំរុញឲ្យមានការពិភាក្សាគ្នាក្តៅគគុកលើបណ្តាញអនឡាញ។

ជនសង្ស័យដែលជាប្តីប្រពន្ធមួយគូនេះ ក៏បានសារភាពចំពោះទង្វើនេះផងដែរ ហើយប៉ូលិសបាននិយាយថា ពួកគេនឹងអាចជាប់ឃុំឃាំងរយៈពេល 15 ថ្ងៃ៕

download

មតិយោបល់