ព័ត៌មានអន្តរជាតិ

ករណីវាយប្រហារបំផ្ទុះគ្រាប់បែក និងបាញ់រះនៅអេហ្ស៊ីប សម្លាប់មនុស្ស ២៣៥ នាក់

អេហ្ស៊ីបៈ តាមប្រព័ន្ធផ្សព្វផ្សាយរដ្ឋ បាននិយាយថា ក្រុមសកម្មប្រយុទ្ធ បានវាយប្រហារបំផ្ទុះគ្រាប់បែក និងបាញ់រះទៅលើវិហារអ៊ីស្លាមមួយ នៅខេត្តស៊ីណៃ ភាគខាងជើងប្រទេសអេហ្ស៊ីប ដែលបានសម្លាប់មនុស្ស ២៣៥ នាក់។ នេះបើយោងតាមសារព័ត៌មាន BBC ចេញផ្សាយនៅថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០១៧។

វិហារអ៊ីស្លាមឈ្មោះថា al-Rawda ស្ថិតនៅទីក្រុង Bir al-Abed ត្រូវក្រុមសកម្មប្រយុទ្ធកំណត់គោលដៅវាយប្រហារ ក្នុងអំឡុងពេលមនុស្សម្នា កំពុងសូត្រធម៌ កាលពីថ្ងៃសុក្រ។

ដោយវាត្រូវបានគេចាត់ទុកថា ជាការវាយប្រហារដ៏សាហាវព្រៃផ្សៃបំផុត ចាប់តាំងពីក្រុមបះបោររដ្ឋអ៊ីស្លាមនៅឧបទ្វីបមួយនេះ បានបង្កើនការវាយប្រហាររបស់ពួកគេក្នុងឆ្នាំ ២០១៣កន្លងមក ។

ករណីនេះដែរ ប្រធានាធិបតីអេហ្ស៊ីប លោក Abdul Fattah al-Sisi បានពិភាក្សាជាមួយមន្ត្រីសន្តិសុខ ហើយបានប្តេជ្ញាថា នឹងធ្វើការឆ្លើយតបទៅវិញផងដែរ។

សូមជំរាបថា រហូតមកទល់ពេលនេះ នៅមិនទាន់មានក្រុមណាមួយ ចេញមកអះអាងសម្រាប់ការវាយប្រហារនេះនៅឡើយទេ ប៉ុន្តែក្រុមសកម្មប្រយុទ្ធ ដែលមានទំនាក់ទំនង ជាមួយរដ្ឋអ៊ិស្លាម (IS) បានទទួលខុសត្រូវចំពោះការវាយប្រហារសម្លាប់មនុស្សយ៉ាងរង្គាលនៅក្នុងខេត្តនេះ៕

មតិយោបល់