ចិន: អាជ្ញាធរមូលដ្ឋានបានឱ្យដឹងថា មនុស្សពីរនាក់បានស្លាប់ និង ១៧នាក់ផ្សេងទៀតរងរបួសធ្ងន់ស្រាល នៅពេលដែលរថយន្តបានរត់ចូលទៅក្នុងក្បួនដង្ហែសព នៅខេត្តហ៊ូណាន ភាគកណ្តាលរបស់ប្រទេសចិន កាលពីព្រឹកថ្ងៃសៅរ៍នេះ។ នេះបើយោងតាមការចេញផ្សាយសារព័ត៌មានចិនស៊ិនហួរ នៅថ្ងៃទី២៨ ឧសភានេះ។
សោកនាដកម្មនេះបានកើតឡើងនៅម៉ោងប្រហែល ៧និង២៣នាទីព្រឹក នៅពេលដែលរថយន្តដឹកក្រួសបុកអ្នកកាន់ទុក្ខនៅក្បែរភូមិ Huangtang ក្នុងខេត្ត Shaoyang County។ នេះបើយោងតាមរដ្ឋាភិបាលក្នុងស្រុកខាងលើនេះរៀបរាប់ឲ្យដឹងនៅថ្ងៃនេះតែម្តង។
សូមបញ្ជាក់ថា អ្នកបើកបររថយន្តត្រូវបានឃុំខ្លួន។ ហើយអ្នករងរបួសស្រាល និងរូមទាំងអ្នករងរបួសធ្ងន់ធ្ងរ កំពុងតែសម្រាកព្យាបាលនៅមន្ទីរពេទ្យស្រុកផងដែរ៕
មតិយោបល់