ព័ត៌មានអន្តរជាតិ ព្រឹត្តិការណ៍ សំខាន់ៗ

ប្រតិបត្ដិការស្រង់សាឡាងដែលលិចបាត់កាលពីឆ្នាំ២០១៤ នៅកូរ៉េខាងត្បូង ត្រូវពន្យាពេល

កូរ៉េខាងត្បូង: សាឡាង Sewol នេះ បានដឹកមនុស្ស ៤៧៦នាក់នៅពេលដែលវាបានលិចនៅភាគនិរតី កោះ Jindo នៅខែមេសា ឆ្នាំ២០១៤ ដែលបានឆក់យកជីវិតមនុស្ស ៣០៤នាក់ ភាគច្រើនគឺជាសិស្សសាលា។ នេះបើយោងតាមការចុះផ្សាយដោយសារព័ត៌មានចិនស៊ិនហួរ នៅថ្ងៃទី១៤ មិថុនានេះ។

អ្នកនាំពាក្យម្នាក់បាននិយាយថា រលកខ្លាំងបានបង្ខំឱ្យផ្អាកការប្រតិបត្ដិការដើម្បីលើកយកសាឡាចេញពីក្នុងសមុទ្ររបស់កូរ៉េខាងត្បូង ដែលបានលិចនៅក្នុងឆ្នាំ២០១៤ នៅក្នុងគ្រោះមហន្តរាយដែលបានភ្ញាក់ផ្អើលជាខ្លាំង។ ការប៉ុនប៉ងដើម្បីលើកស្រង់សាឡាងនេះ ដែលបានចាប់ផ្ដើមកាលពីរសៀលថ្ងៃអាទិត្យកន្លងទៅនេះ បានចាប់ផ្តើមដំណើរការរយៈពេលយូរនិងលំបាកដើម្បីនាំយកបំណែកមកលើផ្ទៃទឹក ដែលជាតម្រូវការសំខាន់មួយរបស់គ្រួសារជនរងគ្រោះ ដែលបានសង្ឃឹមថា សាកសពចំនួនប្រាំបួននៅតែបាត់ខ្លួននៅឡើយទេ ដែលមិនទាន់ត្រូវបានរកឃើញ។

ក្រសួងមហាសមុទ្រនិងនេសាទបាននិយាយថា ប៉ុន្តែរលកខ្ពស់និងខ្យល់បក់យ៉ាងខ្លាំងបានបង្ខំក្រុមសង្គ្រោះចាកចេញពីប្រតិបត្ដិការកាលពីថ្ងៃចន្ទ បន្ទាប់រលកបក់បោកខ្លាំងពេក។ អ្នកនាំពាក្យរូបនេះបានអះអាងថា ប្រតិបត្តិការនេះនឹងបន្តនៅចុងខែនេះ នៅពេលដែលអាកាសធាតុមានភាពប្រសើរឡើងនិងជំនោរចុះខ្សោយ។

ទីក្រុងសេអ៊ូលកាលពីឆ្នាំមុនបានប្រកាសពីផែនការសង្គ្រោះនាវា ៦,៨២៥តោន ដែលដឹកនាំដោយក្រុមហ៊ុនសម្ព័ន្ធទីក្រុងសៀងហៃស្តារខូអិល គ្រប់គ្រងដោយប្រទេសចិន គម្រោងស្រង់សាឡាពីសមុទ្រនេះត្រូវចាយលុយប្រមាណ ៧២លានដុល្លារសហរដ្ឋអាមេរិក។

សូមបញ្ជាក់ថា ប្រធានក្រុមសាឡាង លោក Lee Jun-Seok បានត្រូវបានកាត់ទោសឱ្យជាប់គុកអស់មួយជីវិតពីបទសម្លាប់មនុស្ស​តាមរយៈការធ្វេស​ប្រហែសដោយចេតនា និងសមាជិកនាវិក ១៤នាក់ផ្សេងទៀត បានកាត់ទោសដាក់គុកនៅក្នុងចន្លោះពីពីរទៅ១២ឆ្នាំ៕

ferry sewol

មតិយោបល់